លោក ទា គឹមសុទ្ធ ប្រធានមន្ទីរ និងសហការី ចុះពិនិត្យមើលស្ថានភាពដាំដុះ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម របស់ប្រជាកសិករនៅស្រុកជីក្រែង និងក្រុងសៀមរាប
ចេញ​ផ្សាយ ១០ មេសា ២០២០
611

ថ្ងៃព្រហស្បតិ៍ ២រោចខែចេត្រឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោកស្រី សរ រឺណេ អនុប្រធានមន្ទីរ និងសហការី សហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មស្រុកជីក្រែង និងក្រុងសៀមរាប បានចុះពិនិត្យមើលស្ថានភាពដាំដុះ និងការចិញ្ចឹមសត្វរបស់ប្រជាកសិករនៅស្រុកជីក្រែង មានដូចជា៖ 
ទី១ កសិដ្ឋានចិញ្ចឹមមាន់យកសាច់ របស់កសិករឈ្មោះ គឹម ហូរ នៅភូមិកំពង់ស្នោលិច ឃុំជីក្រែង ដែលមានរោងមាន់ចំនួន០៤រោង ហើយក្នុង០១រោងអាចដាក់មាន់បានចំនួន១២ ០០០ក្បាល សរុបទាំងអស់មាន៤៨ ០០០ក្បាល។ ផលិតកម្មដំណាំចំរុះរបស់កសិករនៅភូមិត្រពាំងរុន និងភូមិក្របៅឃុំសង្វើយ ស្រុកជីក្រែង។
ទី២ ចុះជួបកសិករដែលកំពុងដាំដំណាំមានដូចជា៖ ត្រប់ សណ្តែកគួរ  ពោត ត្រសក់ទ្រើង និងដំណាំបន្លែមួយចំនួនទៀត នៅភូមិត្រពាំងរុន និងភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង។ 
ទី៣ ចុះពិនិត្យការចិញ្ចឹមត្រីឆ្តោ និងត្រីប្រា ចំនួន ៥ម៉ឺនក្បាល ទិន្នផលប្រហែល ៨០តោន របស់លោក តូ យ៊ាំងធឹង នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ។ លោកប្រធាន បានជំរុញដល់កសិករខិតខំ ដាំដុះ និងចិញ្ចឹមសត្វ ដើម្បីបំរើតម្រូវការប្រជាជនក្នុងខេត្ត និងនាំទៅលក់ចេញទៅក្រៅខេត្ត ជួយកាត់បន្ថយការនាំចូលពីបរទេស ហើយជួយបង្កើនជីវភាពក្នុងគ្រួសារឲ្យកាន់តែប្រសើរ។

ចំនួនអ្នកចូលទស្សនា
Flag Counter