ថ្ងៃអង្គារ៧រោច ខែចេត្រ ឆ្នាំកុរ ជូត ទោស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម តំណាងលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប អមដំណើរដោយលោក មាស ហ្វានី ប្រធានការិយាល័យផែនការ.គណនេយ្យ បានប្រគល់ស្រូវពូជ ស្រូវស្រាលមិនប្រកាន់រដូវចំនួន២ ០០០គ.ក្រ ជូនលោក ឃឹម ហ្វីណង់ អភិបាលនៃគណអភិបាលស្រុកបន្ទាយស្រី ដើម្បីយកទៅដាំដុះលើផ្ទៃដីស្រូវស្រាលដើមរដូវចំនួន២០ហិកតា នៅឃុំព្រះដាក់ ដើម្បីផ្តល់ស្បៀងជូនប្រជាពលរដ្ឋក្រីក្រពេលខាងមុខ។ លោកអភិបាលស្រុកបន្ទាយស្រី បានថ្លែងអំណរគុណដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដែលបានយកចិត្តដាក់ក្នុងការជំរុញវិស័យកសិកម្ម ក្នុងខេត្ត តាមគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងរក្សាសន្តិសុខស្បៀង។ លោកអភិបាលនិងខិតខំ ជំរុញមន្ត្រីជំនាញ និងប្រជាពលរដ្ឋដែលយកពូជស្រូវនេះទៅប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងទទួលបានប្រសិទ្ធភាពខ្ពស់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម