លោកទា គឹមសុទ្ធ ប្រធានមន្ទីរ និងសហការី ចុះពិនិត្យកន្លែងចិញ្ចឹមត្រីនៅក្នុងក្រុងសៀមរាប
ចេញ​ផ្សាយ ១៨ មេសា ២០២០
980

ថ្ងៃសុក្រ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី១៧ ខែមេសា ឆ្នំា២០២០ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប  មានការចូលពីលោកធិននី សុទ្ធី និងលោក ចាន់ តុង នាយរងខណ្ឌរដ្ឋបាលជលផល  និងសហការី ចុះពិនិត្យការងារចិញ្ចឹមត្រីឆ្តោ និងត្រីប្រាចំនួនបីកន្លែង ដែលស្ថិតនៅភូមិអារញ្ញ សង្កាត់សៀមរាប និងចុះពិនិត្យកសិដ្ឋានផលិតពូជត្រី និងចិញ្ចឹមទីឡាព្យាក្រហម របស់កសិករឈ្មោះ រដ្ឋាដា ស្ថិតនៅភូមិព្រៃក្រូច សង្កាត់ក្របីរៀល ក្រុងសៀមរាប។ យោងសេចក្តីណែនាំលេខ ១៥៩សណន.កសក ចុះថ្ងៃព្រហស្បតិ៍០២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ស្តីពីការពិនិត្យសន្និធិស្បៀងសម្រាប់ឆ្លើយតបទៅនឹងហានិភ័យនៃការឆ្លងរាលដានជំងឺកូវីដ-១៩ លោកប្រធានបានជំរុញកសិករខិតខំបង្កើនការចិញ្ចឹមដើម្បីផ្គត់ផ្គង់ផលនេសាទ សម្រាប់ធានាការប្រើប្រាស់ក្នុងស្រុក នឹងរក្សាឲ្យបាននូវស្ថេរភាពតម្លៃទីផ្សារ នៅក្នុងខេត្តសៀមរាប។ តាមការពិនិត្យជាក់ស្តែង នៅក្នុងត្រីមាសទី១ ផលនេសាទចាប់បាន និងផលត្រីចិញ្ចឹមមានចំនួន ១៧ ១៤៤តោន ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជន និងភ្ញៀវទេសចរអស់ចំនួន ១៤ ៩៦៩តោន ផលត្រីនៅសល់ចំនួន២ ១៧៥តោន សម្រាប់យកមកកែច្នៃផ្គត់ផ្គង់ក្នុងស្រុក។ តាមការសន្និដ្ឋាន នៅក្នុងខេត្តសៀមរាប ផលនេសាទចាប់បាន និងផលត្រីចិញ្ចឹម គឺអាចផ្គត់ផ្គង់តម្រូវការរបស់ប្រជាជន និងអ្នកទេសចរណ៍ ដូចបណ្តាឆ្នាំមុនៗ ហើយតម្លៃទីផ្សារក៏មានស្ថេរភាពពីព្រោះកសិកចិញ្ចឹមត្រីមានការកើនឡើងជាងបណ្តាឆ្នាំមុន។

ចំនួនអ្នកចូលទស្សនា
Flag Counter