ថ្ងៃសៅរ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងសហការី បានចុះជួបសំណេះសំណាលជាមួយ បងប្អូនប្រជាកសិករ នៅក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប និង ឃុំលាងដៃ ស្រុកអង្គរធំ ដើម្បីដោះស្រាយបញ្ហាប្រឈម និងលើកទឹកចិត្ត ជំរុញអោយ បងប្អូនប្រជាកសិករបង្កើនសកម្មភាពដាំបន្លែបន្ថែម សម្រាប់ផ្គត់ផ្គង់ ឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក នាពេលបច្ចុប្បន្ននេះ។ ក្រោយពីបានពិនិត្យស្ថានភាពនិងជួបជាមួយកសិករ ក្រុមការងារ បានជម្រាបជូនកសិករថានឹងយកបញ្ហាខ្វះខាតទឹក និងប្រពន្ធ័ស្រោចស្រព ទៅសិក្សាលម្អិត និងពិនិត្យលទ្ធភាព ក្នុងការឆ្លេីយតបជូនកសិករវិញនាពេលដ៏ឆាប់ខាងមុខនេះ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម