លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ចុះជួបសំណេះសំណាលជាមួយ​ បងប្អូនប្រជាកសិករ
ចេញ​ផ្សាយ ២០ មេសា ២០២០
246

ថ្ងៃអាទិត្យ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងសហការី បានចុះជួបសំណេះសំណាលជាមួយ​ បងប្អូនប្រជាកសិករចិញ្ចឹមជ្រូក ពពែ មាន់ និងគោ នៅក្នុងស្រុកបន្ទាយស្រី​ ដើម្បីដោះស្រាយបញ្ហាប្រឈម និងលើកទឹកចិត្ត​ ជំរុញអោយ​ បងប្អូនប្រជាកសិករបង្កើនសកម្មភាពចិញ្ចឹមបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់​ ឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក នាពេលបច្ចុប្បន្ននេះ។ ក្រោយពីបានពិនិត្យ​ស្ថានភាពនិងជួបជាមួយកសិករ​ ក្រុមការងារ​ បានជម្រាបជូនកសិករថានឹងយកបញ្ហាខ្វះខាតនានា​ ទៅសិក្សាលម្អិត​ និងពិនិត្យលទ្ធភាព​ ក្នុងការឆ្លេីយតបជូនកសិករវិញនាពេលដ៏ឆាប់ខាងមុខនេះ​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter