ថ្ងៃអង្គារ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នំា២០២០ លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងសហការី បានចុះពិនិត្យការងារបង្កបង្កើនផលដំណាំស្រូវ និងដំណាំរួមផ្សំ នៅស្រុកប្រាសាទបាគង និង ស្រុកសូទ្រនិគម។ បច្ចុប្បន្នប្រជាកសិករកំពុងមមាញឹកក្នុងការងារភ្ជួររាស់ និងហាលដីបន្ទាប់ពីមានភ្លៀងធ្លាក់ជាបណ្តើរៗមក ហើយនៅតាមភូមិឃុំមួយចំនួន ប្រជាកសិករបានកំពុងធ្វើការប្រមូលផលដំណាំ មានដូចជាម្ទេស ត្រប់វែង ម្រះ ននោងជ្រុង ត្រសក់ទ្រើង ត្រឡាច សណ្ដែកកួរ ល្ពៅ ក្តិបឪឡឹក .....ជាដើម ដែលក្នុង១ថ្ងៃអាចផ្គត់ផ្គង់ទីផ្សារក្នុងខេត្តបានប្រមាណពី ៦តោន ទៅ១០ តោន។ ចំពោះតំលៃផលិតផលវិញ សង្កេតឃើញថាមានតម្លែល្អ ធ្វើ អោយកសិករប្រឹងប្រែងដាំដុះបន្ថែម ។ ក្នុងពេលនោះដែលលោក ប្រធានមន្ទីរ និងសហការី បានចូលជួបម្ចាស់រោងម៉ាស៊ីនកិនស្រូវ ញុិក សារទ្ឋ នៅស្រុកសូទ្រនិគម ដែលរោងម៉ាស៊ីន អាចស្តុកទុកស្រូវបានប្រមាណ ១ ០០០តោន ទៅ១ ៥០០ តោន ហើយបច្ចុប្បន្ននេះ គាត់អាចផ្គត់ផ្គង់ជាអង្ករស និងអង្ករក្រអូប ចូលទីផ្សារក្នុងខេត្ត បានប្រមាណពី២០តោន ទៅ៣០តោន/១ថ្ងៃ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម