លោក ស្រី កែវសុភ: នាយរងខណ្ឌរដ្ឋបាលជលផលសៀមរាប ចុះពិនិត្យកូនឈើ និងទីតាំងសម្រាប់ដាំស្តារព្រៃលិចទឹក
ចេញ​ផ្សាយ ២៥ មេសា ២០២០
633

ថ្ងៃសុក្រ៣កើតខែចេត្រឆ្នាំជូតទោស័កព.ស២៥៦៣ ត្រូវនិងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ លោក ស្រី  កែវសុភ: នាយរងខណ្ឌរដ្ឋបាលជលផលសៀមរាប បានដឹកនាំផ្នែករដ្ឋបាលជលផលក្រឡាញ់ សង្កាត់រដ្ឋបាលជលផលស្រីស្នំ លោកយូ ចន្ទប្រសិទ្ធ អនុប្រធាននាយកដ្ឋានអភិរក្សនៃរដ្ឋបាលជលផល និងអាជ្ញាធរស្រុកពួក ប្រជុំពិភាក្សា ស្ដីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធកន្លែងដាំកូនឈើស្តារព្រៃលិចទឹកចំនួន៤០ ០០០ដើម មានកូនរាំង ទោល និងច្រកែង លើផ្ទៃដី៤ហិកតា ក្នុងស្រុកពួក ដែលគ្រោងធ្វើនៅដើមរដូវវស្សាខាងមុខនេះ។  ក្នុងកិច្ចប្រជុំភាក្សានេះ អង្គប្រជុំបានសម្រេច យកត្រាក់ទ័រជីកធ្វើប្រឡាយព័ទ្ធជុំវិញកន្លែងដាំកូនឈើស្ដារព្រៃលិចទឹកឡេីងវិញ ដើម្បីការពារផងដែរ។ ការងារក៏បានទៅត្រួតពិនិត្យមើលកូនឈើ និងទីតាំងដែលត្រូវដាំកូនឈេី ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter