ថ្ងៃច័ន្ទ៥រោចខែពិសាខ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ខែ ឧសភា ឆ្នាំ២០២០ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានដឹកនាំប្រជុំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម ឆ្នាំ២០១៩-២០២៣ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ប្រធាន-អនុប្រធានការិយាល័យក្រោមឧវាទមន្ទីរ នាយ នាយរងខណ្ឌរដ្ឋបាលព្រៃឈើ នាយ នាយរងខណ្ឌរដ្ឋបាលជលផល និងទីប្រឹក្សាកម្មវិធីASPIRE ។ គោលបំណងនៃ អង្គប្រជុំគឺដើម្បីកំណត់គោលដៅ សម្របសម្រួល និងណែនាំបច្ចេកទេសដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត លើគោលការណ៍ណែនាំស្តីពី ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មឆ្នាំ២០១៩-២០២៣ រាជធានី ខេត្ត ដើម្បីឱ្យទទួលបាននូវប្រសិទ្ធភាពខ្ពស់ និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម