ដោយយោងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដាក់ចុះកាលពីថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ស្តីពីការចុះពិនិត្យតំបន់ដែលមានសក្តានុពល និងជំរុញការអនុវត្តសកម្មភាព បង្កើនផលិតកម្មស្បៀងនៅដើរដូវវស្សាឆ្នាំនេះ សម្រាប់ឆ្លើយតបទៅនឹងហានិភ័យនៃការឆ្លងរាលដានជំងឺកូវីដ-១៩។ នាថ្ងៃព្រហស្បត្តិ៍ ៨រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នំា២០២០ លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាម្រមាញ់ និងនេសាទ រួមជាមួយអភិបាលស្រុកបន្ទាយស្រី និងសហការី បានជំរុញការដាំដុះដំណាំស្រូវស្រាលដើមរដូវ លើផ្ទៃដីចំនួន៤០ហិកតា និងបានឧបត្ថម្ភ ពូជស្រូវស្រាលមិនប្រកាន់រដូវចំនួន ៣ ៣០០គីឡូក្រាម ដោយអនុវត្តធ្វើបង្ហាញប្រើឧករណ៍ ត្រាំស៊ីតឌ័រ និងជីគីមី ៣ ០០០ គីឡូក្រាម ដល់ប្រជាកសិករចំនួន ៦៥គ្រួសារ នៅក្នុង២ភូមិ គឺភូមិថ្នល់ទទឹង និងអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ដើម្បីជួយសម្រាលស្បៀងបន្ទាន់នាដើមរដូវវស្សា២០២០នេះ ដល់គ្រួសារកសិករក្រីក្រ ពិសេស ពលករចំណាកស្រុកទើបវិលត្រឡប់ពីបរទេស។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម