ថ្ងៃសុក្រ៩រោចខែពិសាធ ឆ្នាំជូតទោស័កព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៥ ខែឧសភាឆ្នាំ ២០២០ លោកហ៊ុន សុវណ្ណ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងសហការី បានចុះពិនិត្យទីតាំងស្នើរសុំបង្កើតកសិដ្ឋានចិញ្ចឹមមាន់ខ្នាតតូច១កន្លែង របស់លោក ឈាង តេក ស្ថិតនៅភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ។ កសិដ្ឋាននេះផ្ទៃដីទំហំ ៧ហិតា មានរបងព័ទ្ធជុំវិញជាកម្មសិទ្ធផ្ទាល់ខ្លួន មានអគាររោងមាន់១ខ្នងទំហំ ១១,៥ម៉ែត្រx៩០ម៉ែត្រ ទើបតែសាងសង់រួចនឹងដាក់ពូជមាន់ចំនួន ៨ ០០០ក្បាល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ។ ទីតាំងនេះ ជាកសិដ្ឋានទំនើប(EWap) សហការណ៍ជាមួយក្រុមហ៊ុន ដេ ហឺស។ តាមការពិនិត្យជាក់ស្តែងទីតាំង និងរោងមាន់ប្រភេទទំនើបនេះ សាងសង់ ត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ហើយមិនមានផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម