វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ជីក្នុងផ្ទះសំណាញ់ រៀបចំដោយកម្មវិធី ASPIRE
ចេញ​ផ្សាយ ២៥ ឧសភា ២០២០
270

ថ្ងៃច័ន្ទ ៤កើត ខែជេស្ឋ​ ឆ្នាំជូត​ ទោស័ក​ ព.ស២៥៦៤ ត្រូវ នឹង​ថ្ងៃទី២៥ ខែឧសភា​ ឆ្នាំ២០២០ លោក​ ​ប៉ែន​ ប៊ុនធឿន​ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ខេត្តសៀមរាប និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) លោក ជឿង ស៊ីសូវិន ទីប្រឹក្សា​គ្រប់គ្រង​អនុ​កម្មវិធី​ថ្នាក់ ខេត្ត​ និងសហការី បានចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពីការ ប្រើប្រាស់ជីក្នុងផ្ទះសំណាញ់របស់កម្មវិធី ASPIRE ដល់មន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ក្រុងស្រុក ២២នាក់ ភ្នាក់ងារផ្សព្វផ្សាយឃុំ ១២នាក់ កសិករដែលបានទទួលផ្ទះសំណាញ់ ចំនួន៨គ្រួសារ នៅទីតាំងផ្ទះសំណាញ់របស់កសិករ​ឈ្មោះ​លោក​ ឈាវ ហុងក្នុងភូមិបត់ដង្កោ ឃុំសំរោង ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប។ វគ្គបណ្តុះបណ្តាលនេះ សហការរៀបចំដោយក្រុមហ៊ុនបុរីកម្មករ ប្រធានបទសំខាន់ៗរួមមានបច្ចេកទេសតបណ្តាញទឹកប្រព័ន្ធដំណក់ ការរៀបចំដី ការប្រើប្រាស់ជី តភ្ជាប់ជាមួយប្រព័ន្ធដំណក់ និងបច្ចេកទេសដាំបន្លែ ។ ក្នុងពិធីនេះផងដែរ ខាងភាគីក្រុមហ៊ុនបានចែកជីគីមី១ថង់ (៥គក្រ) គ្រាប់ពូជបន្លែ (៣មុខ) និងកៅស៊ូគ្របរង មួយចំនួន ។

ចំនួនអ្នកចូលទស្សនា
Flag Counter