ថ្ងៃពុធ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំសិក្ខាសាលាស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្មខេត្តសៀមរាបឆ្នាំ២០១៩-២០២៣ ក្រោមអធិបតីភាព លោក ទា គឹមសុទ្ធ ប្រធានមន្ទីរ និងមានការចូលរួមរបស់ថ្នាក់ដឹកនាំមន្ទីរ ថ្នាក់ដឹកនាំការិយាល័យ ខណ្ឌ ចំណុះមន្ទីរ និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍ក្រុង ,លោក លោកស្រីប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក សរុបចំនួន ៥២នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម