នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម លោក លោកស្រីអនុប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំការិយាល័យជំនាញ និងខណ្ឌទាំងពីរ បានចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ១២០គ្រួសារ ស្ថិតនៅឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមង៉ាន់ ភីរុណ អភិបាលរងខេត្តសៀមរាប លោក លោកស្រី អភិបាល អភិបាលរង ស្រុកជីក្រែង ។
ជាមួយគ្នានេះ ឯកឧត្តម ង៉ាន់ ភីរុណ អភិបាលរងខេត្តសៀមរាប និងលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម បានមានមតិសំណេះសំណាល ផ្តាំផ្ញើសួរសុខទុក្ខនឹងការនឹករលឹកពីថ្នាក់ដឹកនាំ ដែលបានយកចិត្តទុកដាក់គិតគូរដល់ប្រជាពលរដ្ឋខ្វះខាតក្នុងពេលជំងឺរាត ត្បាត កូវីត១៩នេះ នឹងណែនាំឲ្យជំរុញរក្សាបាននូវ វិធានការការពារនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីរក្សាបាននូវសុវត្ថិភាព អនាម័យ និងទប់ស្កាត់កុំឲ្យមានការឆ្លងនៅក្នុងសហគមន៍របស់ខ្លួន។
ទន្ទឹមនឹងនោះក៍បាននាំយកអំណោយមួយចំនួនដែលបានមកពីការចូលរួមបរិច្ចាគរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដើម្បីចែក ជូនដល់បងប្អូនក្រីក្រចំនួន១២០គ្រួសាររស់នៅក្នុងឃុំជីក្រែង ស្រុកជីក្រែង ក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម ទឹកត្រី ០១យួរ ពូជបន្លែ(ស្ពៃ និងត្រកូន) ០៣កញ្ចប់ មាន់ ២ក្បាល ពងមាន់ ០១ប្រអប់ និងមីចំនួន ០១កេស។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម