វគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំបន្លែ
ចេញ​ផ្សាយ ០២ មិថុនា ២០២០
332

ថ្ងៃសុក្រ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក  ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ លោកតាន់ ជាយុទ្ធថា លោកទូចគឹមលាង លោកភឹម ភក្តី និងលោកសាន សំនិត មន្ត្រីការិ.ក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងលោកសួន ជុំនិត មេឃុំចាន់ស បានចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំបន្លែ នៅភូមិបែកកាំភ្លើង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយមានកសិករចូលរួម២៦នាក់ ស្រី២០នាក់។ វគ្គបណ្តុះបណ្តាលនេះគាំទ្រដោយថវិការកម្មវិធីរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ និងនេសាទខេត្តសៀមរាប និងមានគោលបំណងឱ្យកសិករយល់ដឹងអំពី ទី១ សារៈសំខាន់ដំណាំបន្លែ ទី២ បង្កើនការដាំដុះឱ្យបានច្រើនក្នុងមួយឆ្នាំៗ និងទី៣ វិធានការគ្រប់គ្រងកត្តាចង្រៃនានា។

ចំនួនអ្នកចូលទស្សនា
Flag Counter