ថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ លោក សាំង សុផល អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ព្រមទាំងសហការី បានបើកវគ្គបណ្តុះបណ្តាលស្តីអំពីបច្ចេកទេសផលិតកម្មដំណាំស្រូវ ដែលមានការចូលរួមជាគណៈអធិបតីរបស់ លោក ហៃ វាសនា អនុប្រធានមន្ទីរ និងមន្ត្រីមូលដ្ឋាន ក្នុងនៅភូមិចន្លាសដៃ ឃុំចន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលមានកសិករចូលរួម៣០នាក់ ក្នុងនោះស្រី១៨នាក់។ វគ្គបណ្តុះបណ្តាលនេះ អនុវត្តន៍ដោយការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងគាំទ្រថវិកាដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប តាមរយៈថវិកាកម្មវិធី។ បំណងនៃវគ្គបណ្តុះបណ្តាលនេះគឺឱ្យកសិករយល់ដឹងអំពី សារៈសំខាន់នៃការរៀបចំដី ការជ្រើសរើសពូជ ការគ្រប់គ្រងទឹក និងវិធានការគ្រប់គ្រងកត្តាចង្រៃនានា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម