ថ្ងៃសុក្រ ១៥កើតខែជេស្ឋឆ្នាំជូត ទោស័កព.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ២០២០ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប និងជាប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE និងសហការី បានចែកពូជស្រូវសែនក្រអូប ចំនួន ១ ០០០គីឡូក្រាម និងឧបករណ៍អូសដាំស្រូវមួយគ្រឿង ដល់កសិករដែលជាសមាជិកបណ្តុំកសិករផលិតស្រូវចំនួន ៤០ គ្រួសារ មកពី៦ ភូមិក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប ។ ក្នុងពេលនោះដែល លោកប្រធានមន្ទីរ និងក្រុមការងារ បានធ្វើការណែនាំពីរបៀបក្នុងការប្រើប្រាស់ និងអត្ថប្រយោជន៍របស់ឧបករណ៍អូសដាំស្រូវផងដែរ។ ចុងបញ្ចប់លោកប្រធានមន្ទីរ បានជំរុញ លើកទឹកចិត្តដល់កសិករ ឲ្យខិតខំយកចិត្តទុកដាក់ក្នុងធ្វើស្រែដើម្បីឲ្យទទួលបានផលកាន់តែប្រសើរ ហើយបើសិនជាមានជួបបញ្ហាផ្សេងៗ ចំពោះដំណាំ ត្រូវធ្វើការរាយការណ៍មកការិយាល័យជំនាញ ឬភ្នាក់ងារផ្សព្វផ្សាយរបស់មន្ទីរកសិកម្ម ដើម្បីចាត់វិធានការការពារ និងកំចាត់ឲ្យបានទាន់ពេលវេលា ជៀសវាងប៉ះពាល់ដល់ទិន្នដំណាំរបស់កសិករយើង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម