ថ្ងៃច័ន្ទ៣រោចខែជេស្ឋ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ លោក គួន វុន ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការជាមួយលោកម៉ៅ គុម្ពី អនុប្រធានការិយាល័យធនធានធម្មជាតិ និងបរិស្ថានស្រុកអង្គរធំ និងជំទប់ទី១ ឃុំលាងដៃ ស្រុកអង្គធំ បានបេីកវគ្គផ្សព្វផ្សាយបច្ចេកទេស ស្តីពីផលិកម្មគ្រាប់ពូជស្រូវ នៅភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គធំ កសិករចូលរួម ៣៤ នាក់ ស្រី១៤នាក់។ គោលបំណង នៃកម្មវិធី គឺចង់ផ្តល់ចំណេះដឹងដល់កសិករ ឲ្យចេះជ្រើសរើស ប្រើប្រាស់ពូជស្រូវដែលមានគុណភាព ធន់ទ្រាំជាមួយជំងឺនឹងកត្តាចង្រៃផ្សេងៗ និងទទួលបានទិន្នផលខ្ពស់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម