ថ្ងៃច័ន្ទ៣រោចខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ខែមិថុនា ឆ្នាំ២០២០ ការិយាល័យនីតិកម្មកសិកម្ម បានបើកវគ្គបណ្តុះបណ្តាល ជំរុញការអនុវត្តច្បាប់ស្តីពីការយល់ដឹងពីការតម្រូវស្លាកសញ្ញាព័ត៌មានលើសំបកវេចខ្ចប់ជីថ្នាំកសិកម្ម ក្រោមអធិបតីភាពលោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក សួន ជំនិត មេឃុំចាន់ស រួមនឹងលោកស្រី ហេង គុណវឌ្ឍី ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសូទ្រនិគម។ កម្មវិធីនេះបានធ្វើបង្ហាញ និងបង្រៀនពី៖ទី១/អ្វីទៅជាសម្ភារកសិកម្មនិងកាតព្វកិច្ចអាជីវករ ទី២/ការយល់ដឹងពីស្លាកសញ្ញាព័ត៌មាននិងព្រឹត្តិបត្រព័ត៌មានសុវត្ថិភាព ទី៣/បច្ចេកទេសគ្រប់គ្រងជីថ្នាំកសិកម្ម (ការតាំងលក់ដុំលក់រាយប្រកបដោយសុវត្ថិភាព) ទី៤/ផលប៉ះពាល់និងហានិភ័យលើសុខភាពពេលប្រើប្រាស់ថ្នាំកសិកម្ម ទី៥/ការយល់ដឹងពីតម្រូវបមាណីគុណភាពពេលប្រើប្រាស់ជីថ្នាំកសិកម្ម ទី៦/ការបោះចោលសំណល់ថ្នាំកសិកម្មប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពក្រោយប្រើប្រាស់រួច ទី៧/ថ្នាំកសិកម្មហាមឃាត់ និងបម្រាមពាក់ព័ន្ធនឹងថ្នាំកសិកម្ម ទី៨/បង្ហាញច្បាប់ស្តីពីការគ្រប់គ្រងជីថ្នាំកសិកម្ម និងបច្ចេកទេសគ្រប់គ្រង ការតម្រូវសារធាតុចិញ្ចឹមរបស់ដំណាំ។ សិក្ខាកាមចូលរួមសរុបអ្នកចូលរួម ៣៤នាក់ ស្រី២៧នាក់។ កម្មវិធីនេះ ធ្វើទ្បើងនៅសាលាឆទានភូមិបែកកំភ្លើង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោមកញ្ចប់ថវិការបស់ មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២០។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម