ប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាននានាស្តីពីវិស័យជលផល នៅស្រុកសូទ្រនិគម ខេត្តសៀមរាប
ចេញ​ផ្សាយ ០៨ មិថុនា ២០២០
252

  ថ្ងៃច័ន្ទ៣រោចខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ខែមិថុនា ឆ្នាំ២០២០ សង្កាត់រដ្ឋបាលជលផលសូទ្រនិគម បានប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាននានាស្តីពីវិស័យជលផល ក្រោមអធិបតីភាព លោក ពិន សារិន អភិបាលរងនៃគណៈអភិបាលស្រុក លោក ធិននី សុទ្ធី នាយរងខណ្ឌរដ្ឋបាលជលផលសៀមរាប ផ្នែករដ្ឋបាលជលផលដំដែក មន្រ្តីខណ្ឌ  លោកអនុប្រធាន ការិយា័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសូទ្រនិគម ក្រុមប្រឹក្សាឃុំកំពង់ឃ្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំង សហគមន៏នេសាទកំពង់ឃ្លាំង និងព្រែកស្រមោច មេភូមិទាំង១០ និងប្រជាពលរដ្ឋ  សរុបចំនួន ១៣៨នាក់ ក្នុងនោះស្រ្តីចំនួន ១៦នាក់។ ខ្លឹមសាររួមមាន៖ 
១-សេចក្ដីជូនដំណឹងស្ដីពីរដូវបិទនេសាទ  ឆ្នាំ២០២០ លេខ១១៩៤ជផ ចុះថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២០ របស់រដ្ឋបាលជលផល។
២-អនុសាសន៍ទាំង៧ ចំណុច របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដីព្រះរាជា ណាចក្រកម្ពុជា ។
៣-ប្រកាសស្ដីពីការកែសម្រួលប្រកាសលេខ១២៩ប្រក.កសក ចុះថ្ងៃទី២៧ ខែមីនា ឆ្នា២០១២ ស្ដីពី ការកំណត់ប្រភេទឧបករណ៍នេសាទគ្រួសារដែលអនុញ្ញាតឲ្យធ្វេីនេសាទក្នុងដែននេសាទទឹកសាបនៃ ព្រះរាជាណាចក្រកម្ពុជា លេខ៤៥៨ប្រក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ របស់រដ្ឋមន្ដ្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងឧបសម្ព័ន្ធថ្មី ភ្ជាប់ប្រកាសលេខ៤៥៨ ប្រក.កសក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ ស្ដីពីការកំណត់ប្រភេទឧបករណ៍នេសាទគ្រួសារដែលអនុញ្ញាតឲ្យធ្វេីនេសាទក្នុងដែន នេសាទទឹកសាបនៃព្រះរាជាណា ចក្រកម្ពុជា សម្រាប់រដូវបិទនេសាទ។
៤-សំណើចាត់វិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃឈើ និងព្រៃលិចទឹក លេខ៥៨០ សជណ ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ របស់រដ្ឋបាលសាលាខេត្តសៀមរាប ។

ចំនួនអ្នកចូលទស្សនា
Flag Counter