ឯកឧត្តម ហ៊ាន វណ្ណហ៊ន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានតម្រង់ទិសកម្មវិធីASPIRE បានចុះត្រួតពិនិត្យវឌ្ឍនភាពកម្មនៃវីធី ASPIRE នៅខេត្តសៀមរាប
ចេញ​ផ្សាយ ១២ មិថុនា ២០២០
390

ថ្ងៃព្រហស្បតិ៍៦ រោចខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២០  នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប មានកិច្ចប្រជុំ និងការចុះត្រួតពិនិត្យវឌ្ឍនៈភាព នៃកម្មវិធីASPIRE ក្នុងខេត្តសៀមរាប ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិកា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធាន តម្រង់ទិសកម្មវិធីASPIRE។ កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ មន្ត្រីអនុវត្តថ្នាក់ខេត្ត  មន្តី្រអនុវត្តកម្មវិធីថ្នាក់ស្រុកចំនួន១១ក្រុង/ស្រុក ទីប្រឹក្សាសម្របសម្រួលកម្មវិធីASPIRE ប្រចាំខេត្តសៀមរាប និងគណៈប្រតិភូអមដំណើរផងដែរ ។
គោលបំណងនៃកិច្ចប្រជុំរួមមាន៖
១.ស្វែងយល់ពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធី ASPIREកន្លងមក តាមរយៈបទបង្ហាញ
២.ចុះពិនិត្យមើលវឌ្ឍនភាពជាក់ស្តែងនៅតំបន់ឬទីតាំងអនុវត្តកម្មវិធី
៣.ជម្រុញនិងតម្រង់ទិសក្នុងការអនុវត្តឲ្យស្រប តាមទិសដៅកម្មវិធីនិងប្រកបដោយប្រសិទ្ធភាព។ 

ក្រោយពីកិច្ចប្រជុំចប់ក្រុងការងារបានចុះទៅត្រួតពិនិត្យទីតាំងរបស់កសិករដែលមាន៖ 
(១) បណ្តុំអាជីវកម្មចិញ្ចឹមមាន់ នៅភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ដែលប្រើប្រាស់វិធីសាស្រ្តសេវាផ្សព្វផ្សាយសាធារណៈ (DPES) ដែលមាន កិច្ចសន្យាទិញលក់ជាមួយអ្នកប្រមូលទិញក្នុងឃុំ  ។ 
(២) កសិករដាំបន្លែផ្ទះសំណាញ់បង្ហាញអំពីអាជីវកម្មកសិដ្ឋានផ្សព្វផ្សាយបន្លែ និងសហការជាមួយផ្នែកឯកជននៅភូមិបត់ដង្កោ ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ 

នាព្រឹកសុក្រ៦រោចខែជេស្ឋឆ្នាំជូត ទោស័កព.ស២០៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ មុនដំណើរចាកចេញពីខេត្តសៀមរាប ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានគណកម្មការតម្រង់ទិសកម្មវិធី ASPIRE បានបន្ដដឹកនាំក្រុមការងារ ចុះជួបសួរសុខទុក្ខ និងពិនិត្យវាយតំលៃវឌ្ឍនភាពរបស់កសិដ្ឋានកសិករលោកស្រី  ណិ ស៊ី សមាជិបណ្ដុំអាជីវកម្មដាំបន្លែសុវត្ថិភាពថ្នល់ដាច់ ស្ថិតនៅភូមិថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្ដសៀមរាប។ ផ្ទះសំណាញ់ខាងលើ ជាប្រភេទស្តង់ដារមួយដោយឡែក ដែលផ្គត់ផ្គង់ដោយ អ្នកផ្គត់ផ្គងក្នុងស្រុកដែលបានប្រគល់សិទ្ធបន្ទាប់ពីជោគជ័យក្នុងការដេញថ្លៃ ហើយផ្តល់ជូនកសិករដោយការចូលរួមបដិភាគពីកសិករជាសំភារៈសំណង់ លើកលែងសំណាញ់។

ចំនួនអ្នកចូលទស្សនា
Flag Counter