ពីធីសំណេះសំណាល ផ្តល់បច្ចេកទេស និងប្រគល់ពូជមាន់ ដែលជាធាតុចូលកសិកម្មដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ក្នុងកម្មវិធីASPIRE
ចេញ​ផ្សាយ ១៣ មិថុនា ២០២០
238

ថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០  លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគ្រប់គ្រងកម្មវិធីASPIREខេត្តសៀមរាប លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងលោកជឿង ស៊ីសូវិន ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីនៃកម្មវិធីASPiRE បានអញ្ជើញចុះជួបសំណេះសំណាល ផ្តល់បច្ចេកទេស និងប្រគល់ពូជមាន់ ដែលជាធាតុចូលកសិកម្មដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ក្នុងកម្មវិធីASPIRE ចំនួន ៤០គ្រួសារ (ស្ត្រី១៤នាក់) នៅឃុំខ្នាពោធិ៍ និងឃុំចាន់ ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)។ កម្មវិធីនេះមានការចូលរួមពីលោកស្រី  ហេង គុណវុឌ្ឍី ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រួមទាំងសហការី មន្រ្តីជំនាញបសុព្យាបាល ភ្នាក់ងារផ្សព្វផ្សាយឃុំ និងក្រុមប្រឹក្សាឃុំ និងមន្ត្រីរបស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) របស់មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប  សរុប៥០នាក់(ស្រ្តី១៧នាក់)។

ចំនួនអ្នកចូលទស្សនា
Flag Counter