វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំទុកដាក់ និងប្រសិទ្ធភាព នៃការប្រើប្រាស់ថ្នាំ និងជីគីមីកសិកម្ម
ចេញ​ផ្សាយ ១៧ មិថុនា ២០២០
293

ថ្ងៃច័ន្ទ១០រោចខែជេស្ឋ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២០ ការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយបុគ្គលិកអង្គការ អាយ ឌី អី (IDE)  ធ្វើការបើកវគ្គបណ្តុះបណ្តាល ស្តីពីច្បាប់ និងសុវត្ថិភាពនៃការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម  និងប្រសិទ្ធភាព នៃការប្រើប្រាស់គីមីកសិកម្ម ដល់អាជីវករ និងកសិករ នៅភូមិព្រៃដង្ហើម ឃុំកែវពណ៌ ស្រុកពួក  ខេត្តសៀមរាប។

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីចូលរួមផ្សព្វផ្សាយឲ្យអាជីវករ និងប្រជាកសិករ បានយល់ដឹងបន្ថែមទៀតស្តីពីការរៀបចំទុកដាក់ និងប្រសិទ្ធភាព នៃការប្រើប្រាស់ថ្នាំ និងជីគីមីកសិកម្ម។

បន្ទាប់មកលោកហ៊ុន រស្មី ជាប្រធានការិយាល័យនីតិកម្មកសិកម្ម បានធ្វើបទបង្ហាញសំខាន់ៗមានដូចជា៖

ទី១-ការយល់ដឹងពីស្លាកសញ្ញាព័ត៌មាននិងព្រឹត្តិបត្រព័ត៌មានសុវត្ថិភាព

ទី២-ផលប៉ះពាល់និងហានិភ័យលើសុខភាពពេលប្រើប្រាស់ថ្នាំកសិកម្ម

ទី៣-ការបោះចោលសំណល់ថ្នាំកសិកម្មប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពក្រោយប្រើប្រាស់រួច

ទី៤-ការប្រើប្រាស់ថ្នាំកសិកម្មប្រកបដោយប្រសិទ្ធភាព

និងទី៥-អ្វីទៅជាសុវត្ថិភាពចំណីអាហារ។

ក្រោយពីបណ្តុះបណ្តាលចប់ អាជីវករ និងកសិករ មានការសប្បាយរីករាយ ដោយបានយល់ដឹងពីការងារគ្រប់គ្រង និងប្រើប្រាស់ថ្នាំ ជីកសិកម្ម ឲ្យបានត្រឹមត្រូវ។

ក្នុងវគ្គបណ្តុះបណ្តាលនេះមានមន្រ្តី អាជ្ញាធរមូលដ្ឋាន អាជីវករនិងកសិករ សរុបអ្នកចូលរួម ៣៣នាក់ ស្រី១០នាក់។

 

ចំនួនអ្នកចូលទស្សនា
Flag Counter