វគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសមាន់ ដើម្បីសមស្របទៅនឹងការប្រែប្រួលអាកាសធាតុ និងសុវត្ថិភាពអាហារ
ចេញ​ផ្សាយ ១៧ មិថុនា ២០២០
383

ក្រុមការងារអនុវត្តកម្មវិធីASPIRE ប្រចាំស្រុកប្រាសាទបាគង  បានបើកវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសមាន់ ដើម្បីសមស្របទៅនឹងការប្រែប្រួលអាកាសធាតុ និងសុវត្ថិភាពអាហារ។

ការបើកវគ្គបណ្តុះបណ្តាលនេះគឺដើម្បីពង្រឹងសមត្ថភាពដល់កសិករចិញ្ចឹមមាន់ ក្នុងបណ្តុំអាជីវកម្មចិញ្ចឹមមាន់ របស់កម្មវិធីASPIR ខេត្តសៀមរាប ដែលមានកសិករចំនួនចំនួន២២នាក់ នៅភូមិស្រិតខាងលិច ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង។

គោលបំណង នៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីឲ្យកសិករយល់ដឹងអំពី៖
១-ការជ្រើសទីតាំងសាងសង់រោងមាន់
២-ការរៀបចំទ្រុង និងការតម្លើងទ្រុង
៣-ការជ្រើសរើសពូជ និងបច្ចេកទេសចិញ្ចឹម
៤-បច្ចេកទេសវ៉ាក់សាំង ការផ្តល់ទឹកនិងការថែទាំ
៥-បច្ចេកទេសលាយចំណី និងបំប៉នកូន
៦-ការគ្រប់គ្រងបរិស្ថាននៃទ្រុងមាន់ និងគាំពារសុខភាពមនុស្ស
៧-បច្ចេកទេសប្រមូលផល
៨-បង្ហាញពីសុវត្ថិភាពអាហារ មានកត្តា គីមីសាស្រ្ត ជីវៈសាស្រ្ត និងរូបសាស្ត្រ។
 

ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាល កសិករមានភាពសប្បាយរីករាយ ដោយបានយល់ដឹងពីបច្ចេកទេសល្អ ដើម្បីយកមកអនុវត្តក្នុងអាជីវកម្មរបស់ពួកគាត់។

ចំនួនអ្នកចូលទស្សនា
Flag Counter