ពិធីប្រកាសចូលកាន់តំណែងរបស់មន្រ្តីរាជការចំនួន០៤រូបនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប
ចេញ​ផ្សាយ ២៤ មិថុនា ២០២០
274

ព្រឹកថ្ងៃអង្គារ៣កើតខែពិសាឃឆ្នាំជូត ទោស័កព.ស២៦៤ត្រូវថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ ពិធីប្រកាសចូលកាន់តំណែងរបស់មន្រ្តីរាជការចំនួន០៤រូបនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដោយមានវត្តមាន លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ត្រីក្រោមឱវាទជាច្រើននាក់់បានចូលរួមផងដែរ ។ លោក​ ទា គឹមសុទ្ធ ប្រធានមន្ទីរ បានណែនាំនិងជំរុញដល់មន្ត្រីទើបទទួលមុខតំណែងថ្មី ក្នុងពេលបំពេញការងារភារកិច្ច ត្រូវឈរលើគោលការណ៍ភាពជាអ្នកដឹកនាំល្អ គោរពច្បាប់បទបញ្ញតិ លិខិតបទដ្ឋាននានា និងត្រូវតម្កល់ឧត្តមប្រយោជន៍រួមក្នុងមន្ទីរជាធំ អនុវត្តឱ្យបានសកម្មផុលផុសនូវគោលនយោបាយ កម្មវិធីជាតិ ផែនការយុទ្ឋសាស្ត្ររបស់រាជរដ្ឋាភិបាល។ រក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ ក្រមសិលធម៌វិជ្ជាជីវៈជាមន្ត្រីរាជការ ស្អាតស្អំនិងជាអ្នកបំរើការងារដ៍មានប្រសិទ្ឋភាពព្រមទាំងបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ។ លោក ទា គឹមសុទ្ឋ មានប្រសាសន៍ថា៖ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់តែងតែធ្វើការផ្លាស់ប្តូរទទួលភារកិច្ចនិងមុខដំណែងទៅតាមតម្រូវការនិងភាពចាំបាច់ជាក់ស្តែងរបស់មន្ទីរនិងអង្គភាព ជាពិសេសដើម្បីបំពេញបន្ថែមនូវភាពទំនេរនៃមុខដំណែងការងារ ហេតុនេះក្នុងនាមជាថ្នាក់ដឹកនាំការិយាល័យ គប្បីរៀបចំផែនការសកម្មភាពការងារ ស្របតាមការណែនាំរបស់មន្ទីរ បង្កើនការទំនាក់ទំនងរវាងមន្ត្រីថ្នាក់ដឹកនាំនិងមន្ត្រីក្រោមឱវាទ ធានាឱ្យបាននូវសាមគ្គីភាព ឯកភាព សហការនិងចូលរួមគ្រប់សកម្មភាពឱ្យបានខ្លាំងក្លា។ បន្តមកទៀតមន្ត្រីទើបទទួលបានមុខដំណែងថ្មី បានការប្តេជ្ញាចិត្តថា៖ទី១.ខិតខំ បំពេញការងារឱ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្រោមការចង្អុលបង្ហាញពីឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ទី២.ជំរុញការ អភិវឌ្ឍវិស័យកសិកម្ម ឱ្យកាន់តែមានភាពរីកចម្រើនជាងមុន ដើម្បីចូលរួមការអនុវត្តន៍កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់និតិកាល ទី៦នៃរដ្ឋសភា ជាពិសេសពង្រឹងការ អនុវត្តច្បាប់លើផ្នែកគុណភាព និងសុវត្ថិភាពនៃជី និងថ្នាំកសិកម្ម។ ទី៣.បង្កើនប្រសិទ្ធិភាពនៃការងារផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជំរុញកំណើន ផលិតកម្មកសិកម្មប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព។ ទី៤.ពង្រឹងសាមគ្គីភាពផ្ទៃក្នុង រួបរួម កម្លាំងជាឆ្លងមួយដើម្បីបង្កើនប្រសិទ្ធភាពនៃការដឹកនាំ និងរក្សា នូវកិត្យានុភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ទី៥.បង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងជាមួយអាជ្ញាធរ ដែនដី មន្ទីរអង្គភាព និងដៃគូ អភិវឌ្ឍន៍នានាដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម ជាពិសេសមន្ត្រីកសិកម្មនៅតាមមូលដ្ឋាន។ សូមបញ្ជាក់ថា៖តាមដីកាស្តីពីការទេងតាំងនិងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ របស់រដ្ឋបាលខេត្តសៀមរាបលេខ០១៧/២០ដកតត ចុះហត្ថលេខាថ្ងៃទី១០ខែមិថុនាឆ្នាំ២០១០ ដោយ ឯកឧត្តម អភិបាលខេត្ត ត្រូវបានតែងតាំងមន្ត្រីរាជការចំនួន៤រូប ឲ្យចូលកាន់មុខដំណែងនៅក្នុងរចនាសម្ព័ន្ឋមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ១- លោក សាំង សុផល អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ត្រូវតែងតាំងជាប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម។ ២- លោក តាន់ ជាយុទ្ធថា មន្រ្តីនៃការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ត្រូវតែងតាំងជាអនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម។ ៣- លោក ខិ ចាន់ប៊ុណ្ណារិទ្ធ នាយសង្កាត់រដ្ឋបាលព្រៃឈើព្រះដាក់ ត្រូវតែងតាំងជាអនុប្រធានការិយាល័យ នីតិកម្មកសិកម្ម និង៤ លោក ស៊ី ស៊ាប មន្រ្តីនៃការិយាល័យផ្សព្វផ្សាយកសិកម្ម ត្រូវបានប្រគល់ភារកិច្ចជាអនុប្រធាន ការិយាល័យផ្សព្វផ្សាយកសិកម្ម៕

ចំនួនអ្នកចូលទស្សនា
Flag Counter