ថ្ងៃពុធ០៤កើត ខែអាសាឍ ឆ្នាំជូតទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងដឹកនាំ មន្ត្រីខណ្ឌរដ្ឋបាលជលផល បានអមដំណើរ ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរស្រុកពួក ចុះពិនិត្យកន្លែងអភិរក្សជលផលបឹងត្រពាំងច្រាំងក្នុងសហគមន៍នេសាទកែវពណ៍ ក្នុងភូមិស្វាយចេក ឃុំកែវពណ ស្រុកពួក។ ក្នុងគ្រានោះ ឯកឧត្តម បានឧបត្តម្ភដល់គណៈកម្មការសហគមន៍នេសាទ មាន អង្ករ មី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ និងថវិការចំនួន៥០ដុល្លាដល់គណៈកម្មការសហគមន៍នេសាទសម្រាប់ពង្រឹងដល់ការងារយាមល្បាតកន្លែងអភិរក្សជលផលបឹងត្រពាំងច្រាំង។
នៅថ្ងៃដដែលលោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តចុះពិនិត្យវឌ្ឍនៈភាពដំណាំស្រូវ នៅភូមិគោកឬស្សី ឃុំកែវពណ៌ ស្រុកពួក ដោយគិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ ទូទាំងស្រុកពួក ធ្វើការភ្ជួររាស់បានសរុបចំនួន២៤ ២៥០ហិកតា (ដោយប្រើប្រាស់គ្រឿងយន្តទាំងអស់) ព្រួសស្រូវបានសរុប២២ ៩៥០ហិកតា ស្មើនឹង៩០,៨៩%នៃ ផែនការរបស់ស្រុកពួក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម