សិក្ខាសាលាស្តីពី កាអនុវត្តកសិកម្មល្អ(CamGAP) នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប
ចេញ​ផ្សាយ ២៥ មិថុនា ២០២០
269

 ថ្ងៃពុធ០៤កើត ខែអាសាឍ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ លោកហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានធ្វើជាអធិបតីភាពក្នុងសិក្ខាសាលាស្តីពី កាអនុវត្តកសិកម្មល្អ(CamGAP) នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប រៀបចំដោយលោក មាន ចេតនា ប្រធានការិយាល័យលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម នៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ដោយមានការចូលរួមពីកសិករចំនួន៥០នាក់ ដែលជាកសិករក្នុងកម្មវិធីASPIRE ក្នុងខេត្តសៀមរាប។

 នឹងនៅថ្ងៃព្រហស្បតិ៍០៥ កើត ខែអាសាឍ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ លោក មាន ចេតនា ប្រធានការិយាល័យលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម បានចុះពិនិត្យ វាយតម្លៃ  និងយកសំណាក ពីកសិដ្ឋាន Happy &Co នៅស្រុកពួក ដើម្បីទៅវិភាគនៅភ្នំពេញ។

ចំនួនអ្នកចូលទស្សនា
Flag Counter