លោកទា គឹមសុទ្ធ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាគណៈអធិបតី ក្នុងពិធីដាំកូនឈើស្តារព្រៃលិច នៅស្រុកពួក
ចេញ​ផ្សាយ ៣០ មិថុនា ២០២០
261

ថ្ងៃច័ន្ទ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ លោកទា គឹមសុទ្ធ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាគណៈអធិបតី ក្នុងពិធីដាំកូនឈើ ស្តារព្រៃលិចទឹកចំនួន៤០ ០០០ដើម មានដូចជា៖ដើមរាំង ផ្ទោល កន្សែង ត្រស់ ភ្នំភ្នែង លើផ្ទៃដី៤០ហិកតា  នៅក្នុងដីព្រៃសហគមន៍នេសាទសសរស្ដម្ភ ភូមិសាស្ដ្រ ឃុំសសរស្ដម្ភ ស្រុកពួក។ គោលបំណងនៃកម្មវិធីនេះ គឺចូលរួមស្តារតំបន់ព្រៃលិចទឹកឡើងវិញ ដើម្បីជាជម្រកត្រីពងកូន កន្លែងរកចំណី ។  ក្នុងពិធីនេះសមាសភាពអញ្ជើញចូលរួមមាន៖លោកមេឃុំសសរស្តម្ភ លោកស្រីមេឃុំមុខប៉ែន លោកមេភូមិ ប្រជាការពារភូមិ សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមសរុបចំនួន២១០នាក់ ក្នុងនោះស្ដ្រី១៣០នាក់។ គម្រោងដាំកូនព្រៃលិចទឹកនេះ បានផ្តល់ជំនួយដោយគម្រោង រេដបូក តាមរយៈរដ្ឋបាលជលផលខេត្តសៀមរាប ។

ចំនួនអ្នកចូលទស្សនា
Flag Counter