ដំណើរអញ្ជើញមកបំពេញបេសកកម្មរបស់ឯកឧត្តមបណ្ឌិត មាស ពិសិទ្ធ អនុរដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីASPIRE រួមជាមួយសហការី មកកាន់ខេត្តសៀមរាប
ចេញ​ផ្សាយ ២៤ កក្កដា ២០២០
597

ដំណើរអញ្ជើញមកបំពេញបេសកកម្មរបស់ឯកឧត្តមបណ្ឌិត មាស ពិសិទ្ធ អនុរដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីASPIRE រួមជាមួយសហការី មកកាន់ខេត្តសៀមរាប


ថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០២០ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុគ្រប់គ្រងអនុកម្មវិធីថ្នាក់ខេត្តនៃកម្មវិធីASPIRE ដែលជាតំណាងឱ្យប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប រួមជាមួយមន្ត្រីសម្របសម្រួលអនុកម្មវិធីASPIREថ្នាក់ខេត្ត និងទីប្រឹក្សាអនុកម្មវិធីខេត្តនៃកម្មវិធីASPIRE បានធ្វើបទបង្ហាញ និងរាយការណ៍អំពីលទ្ធផលសកម្មភាពASPIRE ដែលបានអនុវត្តនៅឆមាសទី១ លើលទ្ធផលសំខាន់ៗដូចជា៖ លទ្ធផលធៀបនឹងផែនការការងារប្រចាំឆ្នាំ២០២០ បានសម្រេចចំនួន៥៣% សរុបចំនួនអ្នកទទួលផលមាន ៣ ៣៣៤ គ្រួសារ ស្មើនឹង ១០៨,៥០% ដែលបានលើស ៨,៥០% ដោយសារ កិច្ចអន្តរាគមន៍ដល់កសិករចំណូលស្រុកCOVID-១៩ បន្ថែមចំនួន ២៥០ គ្រួសារ ក្នុងភូមិចំនួន ១៣១ ឃុំចំនួន ៣៨ និងសង្កាត់ ៣ ស្រុក ១០ និងក្រុង ០១ និងពិនិត្យលើផែនការការងារសំខាន់ៗសម្រាប់អនុវត្តនៅក្នុងឆមាសទី២ នៃឆ្នាំ២០២០។ 


ក្រោយពីបញ្ចប់កិច្ចប្រជុំនៅមន្ទីរកសិកម្មខេត្តរួចមក លោក ប៉ែន ប៊ុនធឿន និងសហការី បានជូនដំណើរប្រតិភូចុះទស្សនៈកិច្ច  ទៅកាន់១) បណ្តុំអាជីវកម្មចិញ្ចឹមត្រីនៅឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគម ២) បណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែ​(មានធម្មជាតិ)របស់កសិករគំរូឈ្មោះ ចៅ មៀន នៅឃុំត្បែងលិច និង៣) បណ្តុំអាជីវកម្មបន្លែសុវត្ថិភាពនៅឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រីខេត្តសៀមរាប។ ក្រុមការងារក៏បានជួបជជែកគ្នាយ៉ាងជិតស្និតជាមួយនឹងកសិករជាសមាជិកបណ្តុំផលិតបន្លែ ចិញ្ចឹមមាន់ និងចិញ្ចឹមត្រី ហើយសួរនាំពួកគាត់នូវសំណួរផ្សេងៗមួយដែលរាប់ចាប់ពីកំណើនចំណូលក្នុងគ្រួសារ បរិមាណនៃការផលិត ការស្វែងរកទីផ្សារនិងការងារដាំដុំដែលឆ្លើយតបនឹងភាពធន់ទៅនឹងអាកាសធាតុជាដើម៕

ចំនួនអ្នកចូលទស្សនា
Flag Counter