ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យស្ថានភាពដាំដុះរបស់កសិករនៅស្រុកសូទ្រនិគម
ចេញ​ផ្សាយ ២៤ កក្កដា ២០២០
426

លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ចុះពិនិត្យស្ថានភាពដាំដុះរបស់កសិករនៅស្រុកសូទ្រនិគម

ថ្ងៃពុធ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនិងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងមន្រ្តីជំនាញ បានជូនដំណើរឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីASPIRE ព្រមទាំងប្រតិភូអមដំណើរ ចុះពិនិត្យស្ថានភាពរបស់កសិករ កំពុងអនុវត្តនូវបណ្តុំអាជីវកម្មកសិកម្ម នៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប របស់កសិករឈ្មោះ ឈាវ ហុង នៅក្នុងសហគមន៍ អភិវឌ្ឍន៍កសិកម្មសំរោងមានជ័យ  មានផ្ទៃដីចំនួន៧,៦០ហិកតា ក្នុងនោះមាន៥ផ្នែក ៖ ផ្នែកទី១ ដំណាំបន្លែយកស្លឹក និងយកផ្លែ ដាំក្នុងផ្ទះសំណាញ់ ចំនួន៦រោង លើផ្ទៃដី១០ ០០០ម៉ែត្រការ៉េ បានប្រមូលផលរាល់ថ្ងៃពី ៥០ទៅ១០០គ.ក្រ ក្នុង១រោង មានដាំផ្សិតចំនួន២រោង និងរោងជីកំប៉ុស៍្តមាន២រោង ចំណែកផ្នែកទីផ្សារមានគឺឈ្មួញមកប្រមូលទិញដល់ចំការ ក្នុង១ឆ្នាំគាត់ទទួលចំណូលបានពី៧០ទៅ៩០លានរៀល។ ផ្នែកទី២ ៖ សហការជាមួយក្រុមហ៊ុន បេតាក្រូ ចិញ្ចឹមមាន់យកសាច់ ចំនួន២រោង(ទំហំរោងនិមួយៗទំហំ ១៤ម៉ែត្រ×៧០ម៉ែត្រ) ក្នុង១រោងមានមាន់ចំនួន១០ ០០០ក្បាល ក្នុងវគ្គលក់បាន១២លានរៀល (១ឆ្នាំចិញ្ចឹមបាន៣វគ្គ)សរុបប្រាក់ចំណេញទទួលបានជាង ៣៦លានរៀលក្នុង១ឆ្នាំ។   ផ្នែកទី៣ ស្រូវដាំលើផ្ទៃដី ៣ហិកតា ផលិតពូជសុទ្ធល្អ បាន១២តោន លក់បានចំណូល ៣០លានរៀល។ ផ្នែកទី៤ ស្រះចិញ្ចឹមត្រីប្រា និង   អណ្តែក ចំនួន៧ស្រះ  ស្រះនិមួយៗមានទំហំ ១៥ម៉ែត្រ×៦០ម៉ែត្រ ប្រមូលផលបាន១៨តោន ទទួលចំណូលជាង៨១លានរៀល។ ផ្នែកទី៥ ដំណាំឈើហូបផ្លែ មានដូងក្រអូប ក្រូចពោធិសាត់ ត្របែក ពុទ្រា ចំនួន៣០០ដើម លើផ្ទៃដី២ហិកតា ទើបនឹងដាំមិនទាន់បានប្រមូលផលទេ។

និងចុះពិនិត្យស្ថានភាពកសិករក្នុងសហគមន៍កសិកម្មបន្លែសុវត្ថិភាពធម្មជាតិ ក្នុងបណ្តុំអាជីវកម្មកសិកម្ម នៅភូមិ ជ្រៃជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប របស់កសិករឈ្មោះ ថៃ សុដា តំណាងសហគមន៍ ដែលមានសមាជិកសហគមន៍៦៩គ្រួសារ ៖ បានដំណាំបន្លែយកស្លឹក ដាំលើធ្នើរ និងក្នុងផ្ទះសំណាញ់ ដោយបានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុន ស្ពាន អាហារសុវត្ថិភាព ដែលមានអស័យដ្ឋាននៅរាជធានីភ្នំពេញ ផ្សារណាត់ថ្ងៃសៅរ៍ អាទិត្យ នៅក្រុងសៀមរាប និងបានលក់ដល់ផ្សារទំនើបផងដែរ។ ក្នុង១ថ្ងៃសហគមន៍ផលិតបានបន្លែសុវត្ថិភាពចំនួនពី២៥០ទៅ៣០០ គ.ក្រ ហើយទទួលបានចំណូលពី១៥០ ទៅ២៥០ដុល្លារក្នុង១ថ្ងៃ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter