កម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពី ភាពជាអ្នកដឹកនាំ និងភាពជាអ្នកគ្រប់គ្រង ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
ចេញ​ផ្សាយ ២៤ កក្កដា ២០២០
541

កម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពី ភាពជាអ្នកដឹកនាំ និងភាពជាអ្នកគ្រប់គ្រង ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

ថ្ងៃសុក្រ ០៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០
ការិយាល័យរដ្ឋបាល បុគ្គលិក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំកម្មវិធីបណ្តុះបណ្តាល ពង្រឹងសមត្ថភាពស្តីពី ភាពជាអ្នកដឹកនាំ និងភាពជាអ្នកគ្រប់គ្រង ដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានសិក្ខាកាមចូលរួមសរុប ៣០នាក់ ស្រី០៤នាក់។

គោលបំណងនៃកម្មវិធី៖
  -ដើម្បីបង្កើន និងពង្រឹងសមត្ថភាពយល់ដឹងពីភាពជាអ្នកដឹកនាំ និងភាពជាអ្នកគ្រប់គ្រង ដល់ថ្នាក់ដឹកនាំ និងមន្ត្រី រាជការ នៃមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។
  -បង្កើនកិច្ចទំនាក់ទំនងនិងកិច្ចសហការវាងថ្នាក់ដឹកនាំ និងមន្ត្រី ការិយាល័យ ខណ្ឌ ចំណុះមន្ទីរ ជាមួយថ្នាក់ដឹកនាំមន្ទីរនិងការិយាល័យរដ្ឋបាល-បុគ្គលិកនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter