ថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២០ នៅមុខសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប ខេត្តសៀមរាប មានរៀបចំពិធីបើកពិព័រណ៍ផ្សារលក់បន្លែសុវត្តិភាព សម្រាប់ចុងសប្តាហ៍ ដែលជាផលិតផលរបស់កសិករជាសមាជិកបណ្តុំអាជីវកម្មកសិកម្ម និងសហគមន៍កសិកម្ម ដែលជាកសិករបានទទួលការគាំទ្រពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត គម្រោងលើកកម្ពស់ជីវភាព ប្រជាជនក្រីក្រ (គម្រោងលាភ) និង អង្គការក្រៅរដ្ឋាភិបាលនានាក្នុងខេត្តផងដែរ ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និងអញ្ជើញចូលរួមជាគណៈអធិបតីផងដែរមាន លោក ហ៊ុយ ភាវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប ឧត្តមានជ័យ លោកទា គឹមសុទ្ធ ប្រធានមន្ទីរ កសិកម្ម្ រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោកភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ។
កម្មវិធីពិព័រណ៍នេះ រៀបចំឡើងដោយគម្រោងជំរុញទីផ្សារខ្នាតតូច (AIM) នៃមន្ទីរពាណិជ្ជកម្ម សហការណ៍ជាមួយកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងគម្រោងលាភ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម