ពិធីដាំឈើព្រៃលិចទឹកចំនួន៦ ០០០ដើម នៅបឹងអភិរក្សត្រពាំងច្រាំង ស្រុកពួក ខេត្តសៀមរាប។
ចេញ​ផ្សាយ ២៩ កក្កដា ២០២០
318

ពិធីដាំឈើព្រៃលិចទឹកចំនួន៦ ០០០ដើម នៅបឹងអភិរក្សត្រពាំងច្រាំង ស្រុកពួក ខេត្តសៀមរាប។

ថ្ងៃអង្គារ ៨កើតខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០  ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកពួក បានរៀបចំពីធីដាំកូនឈើព្រៃលិចទឹកចំនួន ៦ ០០០ដើម នៅកន្លែងខាងត្បូងបឹងអភិរក្សត្រពាំងច្រាំង ស្ថិតក្នុងសហគមន៍នេសាទកែវពណ៌ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប លើផ្ទៃដីសរុបចំនួន ១០ហិកតាដែលមានកូនឈើព្រៃលិចទឹកប្រភេទកូនរំាង   កូនផ្ទោល កូនកន្សែង តាអួរ កូនត្រស់ ក្រោមអធិបតីភាពលោកស៊ីន ចាន់ថុល អភិបាលនៃគណ:អភិបាលស្រុកពួក លោកព្រិន សាវិន នាយខណ្ឌរដ្ឋបាលជលផលសៀមរាប និងបានការអញ្ជើញចូលរួមពីលោក យូ ចន្ទប្រសិទ្ធ អនុប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផលព្រមទាំងសហការី លោកអភិបាលរងស្រុក លោកអធិការរងការដ្ឋាននគរបាលស្រុក និងសហការី នាយរងខណ្ឌ នាយរងផ្នែកក្រឡាញ់  នាយសង្កាត់រដ្ឋបាលជលផលស្រីស្នំ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកនិងសហការី លោកមេបញ្ជាការរងផ្នែកសឹករងស្រុក និងសហការី លោកប្រធានការិយាល័យជុំវិញសាលាស្រុកនិងមន្រ្ដីរាជការ លោកមេឃុំកែវពណ៌ និងលោក លោកស្រីក្រុមប្រឹក្សាឃុំ លោកប្រធានភូមិគ្រប់ភូមិក្នុងឃុំ មន្ត្រីប៉ុស្ដិនគរបាលរដ្ឋបាលឃុំកែវពណ៌  ប្រជាការពារភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស គណ:កម្មការសហគមន៍នេសាទកែវពណ៌ និងប្រជាពលរដ្ឋ ព្រមទាំងព្រះសង្ឃ ចូលរួមសរុបចំនួន ២៤៦ អង្គ នាក់ ក្នុងនោះស្រ្ដី ៨៦នាក់ ។

កម្មវិធីដាំឈើព្រៃលិចទឹកចំនួន៦ ០០០ដើម នៅបឹងអភិរក្សត្រពាំងច្រាំងនេះ មានគោលបំណងចង់ស្តារតំបន់ព្រៃលិចទឹកឡើងវិញដើម្បីផ្តល់ជាជំរកត្រីពងនៅរដូវវស្សា និងការទន្ទ្រានយកដីធ្វើជាកម្មសិទ្ធ។

ក្នុងឆ្នាំ២០២០នេះខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប សហការជាមួយអាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីដាំកូនឈើព្រៃលិចទឹកសរុបបានចំនួន៥២ ៥០០ដើម លើផ្ទៃដី៧៧ហិកតា  នៅស្រុកក្រឡាញ់ ស្រុកពួក និងស្រុកជីក្រែង។

ចំនួនអ្នកចូលទស្សនា
Flag Counter