ពិធីប្រគល់សម្ភារៈបរិក្ខាបសុពេទ្យ និងបសុឱសថ ដល់ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក-ក្រុង ក្នុងខេត្តសៀមរាប
ចេញ​ផ្សាយ ៣១ កក្កដា ២០២០
269

ពិធីប្រគល់សម្ភារៈបរិក្ខាបសុពេទ្យ និងបសុឱសថ ដល់ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានក្រុង_ស្រុក ក្នុងខេត្តសៀមរាប

ថ្ងៃព្រហស្បតិ៍១០កើត ខែស្រាពណ៍ ឆ្នាំជូតទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០  ក្រោមអធិបតីភាពលោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការប្រគល់ជូននូវសម្ភារៈបរិក្ខាបសុពេទ្យ និងបសុឱសថ ដែលទទួលបានពីអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ ដល់ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានទាំង១១ស្រុក និងការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ ក្រុងសៀមរាប ។ 

ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធាន ក៏បានមានមតិផ្តាំផ្ញើដល់មន្ត្រីដែលបានយកសម្ភារៈបរិក្ខាបសុពេទ្យ និងបសុឱសថ ទាំងនេះសូមយកទៅប្រើប្រាស់ត្រឹមត្រូវតាមគោលដៅរបស់ខ្លួន ឆ្លើយតបបានតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធិភាព។
 លោកប្រធានក៏បានបន្តទៀតថា ត្រូវយកចិត្តទុកដាក់បង្កើនទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដៃគូរអភិវឌ្ឍន៏នានា ភ្នាក់ងារសុខភាពសត្វភូមិ និងភ្នាក់ងារផ្សព្វផ្សាយកសិកម្ម (CEW) ឲ្យបានល្អ ក្តាប់រាល់បញ្ហា ផ្សេងៗក្នុងផលិតកម្មសត្វ ដើម្បីជម្រុញការចិញ្ចឹមសត្វ ពិសេសក្នុងបរិបទនៃការរាតត្បាតដោយជម្ងឺកូវីដ_១៩ សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងខេត្ត និងសល់សម្រាប់នាំចេញ។

សូមជម្រាបថា៖ រយៈពេល ៦ខែដើមឆ្នាំ២០២០នេះ ការិយាល័យជំនាញបានធ្វើព្យាបាល គោចំនួន១ ៩៨៤ក្បាល ក្របីចំនួន ៤៧៥ក្បាល ជ្រូកចំនួន១ ០៦០ក្បាល មាន់ចំនួន៣ ១៤១ក្បាល ទាចំនួន ៣៧ក្បាល និងឆ្កែចំនួន៩៨ក្បាល ព្រមទាំងបានជំរុញការងារចាក់ថ្នាំការពារសត្វ(ជ្រូក គោក្របី មាន់ទា ឆ្កែ ឆ្មា) បានចំនួនជាង ២ ៥៩៧ ០០១ក្បាល។ 
 ក្រៅពីតម្រូវការក្នុងខេត្ត ផលិតផលសត្វបានធ្វើការនាំចេញ មានៈ គោ ក្របីចំនួន ៣១៥៣ក្បាល,ជ្រូក ចំនួនៈ ៧៧៨៦ក្បាល និងបក្សីចំនួនៈ ៧៣០ ៤៨០ក្បាល។

ចំនួនអ្នកចូលទស្សនា
Flag Counter