ផ្សារសុវត្ថិភាព ចុងសប្តាហ៍ ស្ថិតនៅតាមមាត់ស្ទឹងក្បែងសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប
ចេញ​ផ្សាយ ០១ សីហា ២០២០
678

ថ្ងៃសៅ១២កើតខែស្រាពណ៍ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០១ខែសីហា ឆ្នាំ២០២០ ផ្សារបន្លែសុវត្ថិភាព ចុងសប្តាហ៍ បានចាប់ផ្តើមសកម្មភាពលក់ទៀតហើយសម្រាប់ថ្ងៃដើមខែសីហានេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំតូបលក់ជូនអ្នកស្រី ឆាន់ មុំ ដែលជាកសិករក្នុង បណ្តុំអាជីវកម្មបន្លែសុវត្តិភាពក្របៅក្រូចសាមគ្គី របស់កម្មវិធីASPIRE នៅភូមិត្រពាំងរុន ឃុំឬស្សីលក ស្រុកជីក្រែង  ដើម្បីយកផលិតផលរបស់គាត់ និងសមាជិកក្នុងបណ្តុំមកដាក់លក់ក្នុងផ្សារសុវត្ថិភាព ចុងសប្តាហ៍ ស្ថិតនៅមាត់ស្ទឹងក្បែងសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប។ ថ្ងៃនេះគាត់មានលក់បន្លែជាច្រើនមុខមានដូចជា៖ស្ពៃក្រញាញ់ ស្ពៃចង្គឺះ ត្រួយល្ពៅ ត្រឡាច ល្ពៅ ស្ពៃតឿ ស្ពៃខៀវ ននោង ត្រសក់ ត្រប់ ម្រះ ម្ទេស និងបន្លែរួមផ្សំផ្សេងៗទៀត ដែលបានពីការដាំខ្លួនឯងខ្លះ និងទិញពីកសិករក្នុងបណ្តុំខ្លះ។ ចំពោះចំណាប់អារម្មណ៍របស់គាត់ គឺគាត់មានចិត្តសប្យាយរីករាយ និងបានថ្លែងអំណរគុណដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈកម្មវិធីASPIRE ដែលបានយកចិត្តទុកដាក់ និងជួយផ្តល់កន្លែងជួនគាត់ដើម្បីលក់នៅផ្សារសុវត្ថិភាពចុងសប្តាហ៍នេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter