ថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំពិធីសំណេះសំណាលលេីការងារដឹកនាំគ្រប់គ្រងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម ណី លន់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម គង់ វ៉ាញ អគ្គាធិការ នៃអគ្គាធិការដ្ឋាន លោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោក លោកស្រីអនុប្រធានមន្ទីរ ថ្នាក់ដឹកនាំខណ្ឌរដ្ឋជលផល ខណ្ឌរដ្ឋបាលព្រៃឈើ ការិយាល័យជំនាញ និងមន្ត្រីរាជការក្រោមឱវាទសរុបចំនួន៧០រូប។ ពិធីសំណេះសំណាលនាឱកាសនេះក្នុងន័យកែលំអរចំនុចខ្វះខាតរបស់មន្ទីរដែលបានអនុវត្តកន្លងមក ដោយផ្តោតសំខាន់លើរបៀបវារៈចំនួន២ គឺ៖
១. ការងារពាក់ព័ន្ធក្នុងការគ្រប់គ្រងបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស។
២. ការងារអធិការកិច្ច។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម