ថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២០ មន្ត្រីអនុវត្តកម្មវិធីASPIRE ស្រុកអង្គរធំ និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល បេីកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចំណី និងបច្ចេកទេសចិញ្ចឹមមាន់ ដល់កសិករក្នុងបណ្តុំអាជីវកម្មចិញ្ចឹមមាន់ ដែលគ្រាំទ្រដោយម្មវិធីASPIRE នៅភូមិភ្លង់ ឃុំលាងដៃ។ ក្នុងឱកាសនោះក៏មានការចូលរួមពី ឯកឧត្តម ប៉ែន វុធ ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សេង ទុយ ប្រធានគ្រប់គ្រងគម្រោង S-RET លោកអភិបាលរងស្រុក លោកទីប្រឹក្សាកម្មវិធី ASPIRE ថ្នាក់ខេត្ត តំណាងមេឃុំលាងដៃ លោកមេភូមិ និងកសិករ សរុបចំនួន ៣៦នាក់ (ស្រី១១នាក់) កម្មវិធីនេះ បានធ្វើបង្ហាញ និងបង្រៀនពី ៖
១-ការជ្រើសរើសទីតាំងចិញ្ចឹម
២-ការៀបចំទ្រុង និងការតម្លើង
៣-ការជ្រើសរើសពូជ និង បច្ចេកទេសចិញ្ចឹម
៤-បច្ចេកទេសវ៉ាក់សាំង ការផ្តល់ទឹកនិងការថែទាំ
៥-បច្ចេកទេសលាយចំណីនិង បំប៉នកូន
៦-ការគ្រប់គ្រងបរិស្ថាន នៃទ្រុងមាន់ និង គាំពារសុខភាពមនុស្ស
៧-បង្ហាញពីសុវត្ថិភាពអាហារ មានកត្តាគីមីសាស្ត្រ ជីវសាស្ត្រ និង រូបសាស្ត្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម