ថ្ងៃពុធ០១រោច ខែស្រាពណ៍ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២០ មន្ត្រីអនុវត្តកម្មវិធីASPIREប្រចាំស្រុកអង្គរជុំ និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពី សុវត្តិភាពចំណី និងបច្ចេកទេសចិញ្ចឹមមាន់ ដែលមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដល់កសិករក្នុងបណ្តុំអាជីវកម្មចិញ្ចឹមមាន់ដែលគ្រាំទ្រដោយកម្មវិធីASPIRE។ កម្មវិធីនេះបានរៀបចំឡើងនៅភូមិ ថ្នល់ ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប ដែលមានកសិករចូលរួមសរុបចំនួន ២៩ នាក់ (ស្រី២១)។ ក្នុងវគ្គបណ្តុះបណ្តាលនេះ កសិករបានទទួលនូវចំណេះដឹងដែលមានដូចជា៖ ការជ្រើសរើសទីតាំងសម្រាប់ចិញ្ចឹម ការរៀបចំទ្រុង និងតម្លើងទ្រុង ការជ្រើសរើសពូជ និងបច្ចេកទេសចិញ្ចឹម បច្ចេកទេសវ៉ាក់ស៊ាំង ការផ្តល់ទឹកនិងការថែទាំ បច្ចេកទេសលាយចំណីនិងបំប៉នកូន បច្ចេកទេសប្រមូលផល ការគ្រប់គ្រងនៃបរិស្ថានទ្រុងមាន់ និងការពារសុខភាពមនុស្ស ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម