វគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសចិញ្ចឹមមាន់ស្រែ ដល់កសិករក្នុងកម្មវិធីASPIRE
ចេញ​ផ្សាយ ០៧ សីហា ២០២០
240

ថ្ងៃសុក្រ៣រោចខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ខែសីហាឆ្នាំ២០២០ មន្ត្រីអនុវត្តកម្មវិធីASPIRE ស្រុកអង្គរជុំ សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ និងមានការចូលរួមពី លោក គាន កាន ប្រធានសហគមន៍មាន់ខ្មែរ សៀមរាបអង្គរ ព្រមទាំងបុគ្គលិករបស់គម្រោង(AIM) បានបើកវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសចិញ្ចឹមមាន់ស្រែ ដែលមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដល់កសិករក្នុងបណ្តុំអាជីវកម្មចិញ្ចឹមមាន់ ដែលគ្រាំទ្រដោយកម្មវិធីASPIRE ។ កម្មវិធីនេះបានរៀបចំឡើង នៅភូមិគោកចាន់ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប មានកសិករចូលរួមសរុបចំនួន៣៣នាក់ ស្រី០៦នាក់ ។ នៅក្នុងវគ្គបណ្តុះបណ្តាល ក្រុមការងារបច្ចេកទេសកសិកម្មក៏បានធ្វើបទបង្ហាញ ពីចំនុចមួយចំនួនដែលមានដូចជា៖
១.ការជ្រើសរើសទីតាំងសម្រាប់ធ្វើទ្រុង 
២.ការជ្រើសរើសពូជ មេ និងបា
៣.ការកែលំអពូជដែលមានស្រាប់
៤.ការផ្ដល់ចំណី និងទឹក
៥ការចិញ្ចឹមមាន់តាមលក្ខណៈធម្មជាតិ និងការចិញ្ចឹមមាន់ តាមបែបទំនើប
៦.បច្ចេកទេសធ្វើវ៉ាក់សាំង សម្រាប់កូនមាន់ និង មេ បា
៧.វិធីសាស្ត្រក្នុងការបំបែកកូន
៨.វិធីសាស្ត្រការពារជំងឺផ្សេងៗ
៩.ការគ្រប់គ្រងបរិស្ថានខាងក្នុងទ្រុង និងក្រៅទ្រុង ៕

ចំនួនអ្នកចូលទស្សនា
Flag Counter