វេទិកាពាក់ព័ន្ធភាគីចម្រុះ (MSP) ក្នុងបណ្ដុំអាជីវកម្មចិញ្ចឹមត្រីអណ្តែង នៅភូមិដំរីឆ្លង ឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគម
ចេញ​ផ្សាយ ១១ សីហា ២០២០
270

វេទិកាពាក់ព័ន្ធភាគីចម្រុះ (MSP) ក្នុងបណ្ដុំអាជីវកម្មចិញ្ចឹមត្រីអណ្តែង នៅភូមិដំរីឆ្លង ឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគម

ថ្ងៃច័ន្ទ៦រោចខែស្រាពណ៍ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ខែសីហា ឆ្នាំ២០២០ មន្ត្រីអនុវត្តកម្មវិធីASPIRE  ស្រុកសូទ្រនិគម និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានរៀប​ចំវេទិកា​ពាក់ព័ន្ធភាគីចម្រុះ (MSP) ក្នុងបណ្ដុំអាជីវកម្មចិញ្ចឹមត្រីអណ្តែង ក្រោមអធិបតីភាព លោកធិននី សុទ្ធី នាយរងខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម​រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោក សូ ឈឿម មេឃុំខ្នាពោធិ៍ លោកមេភូមិ អ្នកផ្តល់ធាតុចូល អ្នកប្រមូលទិញ មីក្រូហិរញ្ញវត្ថុ សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រីអណ្តែង សរុបចំនួន ៣៤នាក់ ស្រ្តី៧នាក់ រៀបចំឡើងនៅក្នុងភូមិដំរីឆ្លង ឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគម។

វេទិកានេះធ្វើឡើងក្នុងគោលបំណង ជួយសម្របសម្រួលដើម្បីផ្ដល់ឱកាស ឲ្យភាគីនីមួយៗ រវាងអ្នកចិញ្ចឹមត្រី អ្នកប្រមូលទិញ និងអ្នកលក់ធាតុចូលជជែករៀបចំផែនផែនការ អាជីវកម្មត្រី ជាក់លាក់ដែលលើកឡើងដោយភាគី អ្នកទិញ ឬអ្នកលក់ធាតុចូល រួមទាំងបញ្ហាជួបប្រទះ និងដំណោះស្រាយត្រូវអនុវត្តបន្ត ។

លោកធិននី សុទ្ធី នាយរងខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម ​រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានលើកឡើងថាចំពោះបច្ចេកទេសក្នុងការចិញ្ចឹម ឬពេល​ចិញ្ចឹម​មានជួបបញ្ហាអ្វីមួយ សូមធ្វើការរាយការណ៍មកមន្ត្រីជំនាញ​ជលផលតាមរយៈ​ប្រធានបណ្តុំ ឬភ្នាក់ងារផ្សព្វផ្សាយឃុំ ដើម្បីចាត់វិធានការការពារ និងសង្គ្រោះទាន់ពេល​វេលា។

ចំនួនអ្នកចូលទស្សនា
Flag Counter