ពីធីចែកពូជមាន់ ​និងសម្ភារៈ ដល់កសិករក្នុងបណ្តុំអាជីវកម្មចិញ្ចឹមមាន់របស់កម្មវិធីASPIRE ស្រុកពួក ខេត្តសៀមរាប
ចេញ​ផ្សាយ ២៥ សីហា ២០២០
229

ថ្ងៃអង្គារ៧កើតខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ លោកហ៊ុន សុវណ្ណ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល សហការជាមួយមន្ត្រីអនុវត្តកម្មវិធីASPIREស្រុកពួក ដែលមានការចូលរួមពីលោក ស៊ីន ចាន់ថុល អភិបាលនៃគណះអភិបាលស្រុកពួក  បាន​រៀបចំពីធីចែកពូជមាន់ ​ទ្រុងដាក់កូនមាន់ និងចំណីកូនមាន់ ដល់កសិករក្នុងបណ្តុំអាជីវកម្មចិញ្ចឹមមាន់របស់កម្មវិធីASPIRE នៅឃុំសំរោងយាចំនួន ២៧នាក់ ស្ត្រីចំនួន ១៤នាក់ ឃុំខ្នាតចំនួន៣៧នាក់ ស្រ្តីចំនួន ២២នាក់។ ក្នុងកសិករនីមួយៗទទួលបាន កូនមាន់ចំនួន១០ក្បាល ចំណីសម្រាប់កូនមាន់ចំនួន១០គីឡូក្រាម និងទ្រុងដាក់កូនមាន់ចំនួន១  ។ ក្នុងឱកាសនោះដែរមន្ទីរកសិកម្ម បានផ្តល់ថ្នាំកំចាត់សត្វកណ្តុរដល់ក្រុមប្រឹក្សាឃុំសំរោងយាចំនួន៦គីឡូក្រាម និងក្រុមប្រឹក្សាឃុំកែវពណ៍ចំនួន៦គីឡូក្រាម ដើម្បីរៀបចំធ្វើទិវារកំចាត់សត្វកណ្តុរដែលបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករទាំងពីរឃុំ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter