ថ្ងៃអង្គារ៧កើតខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប រួមជាមួយសហការី និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យការប្រមូលផលស្រូវស្រាលដើមរដូវ នៅឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ សូមបញ្ជាក់ថា៖ នៅក្នុងស្រុកពួកក្នុងរដូវវស្សាឆ្នាំ២០២០នេះ ការងារបង្កបង្កើនផលស្រូវវស្សា អនុវត្តបានសរុប២៥ ៥៥៥ហិកតា ស្មើនឹង១០០,០២% នៃផែនការឆ្នាំ ក្នុងនោះស្រូវស្រាលចំនួន៩ ៥៥៥ហិកតា ស្រូវកណ្តាលចំនួន១០ ២៥០ហិកតា ស្រូវធ្ងន់ចំនួន៣ ៧០០ហិកតា និងស្រូវឡើងទឹកចំនួន១ ៧៥០ហិកតា។ គិតត្រឹមថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២០ នេះនៅទូទាំងខេត្តសៀមរាប ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២០ ធ្វើបានសរុបចំនួន១៨៩ ៣០០ហិកតាស្មើនឹង១០១,៤៧%នៃផែនការ១៨៦ ៥៦០ហិកតា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម