សិក្ខាសាលាស្តីពី “ការប្រើប្រាស់ Smart Device ក្នុងការបណ្តុះបណ្តាលដល់ភ្នាក់ងារផ្សព្វផ្សាយឃុំ នៃកម្មវិធី ASPIRE ឆ្នាំ២០២០“
ចេញ​ផ្សាយ ១០ កញ្ញា ២០២០
506

ថ្ងៃព្រហស្បតិ៍៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក  ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោកប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរ និងជាអនុប្រធានអនុកម្មវិធីASPIRE តំណាងប្រធានមន្ទីរ បានធ្វើជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការប្រើប្រាស់ Smart Device ក្នុងការបណ្តុះបណ្តាលដល់ភ្នាក់ងារផ្សព្វផ្សាយឃុំ នៃកម្មវិធី ASPIRE ឆ្នាំ២០២០“ មានគោលបំណងរួមគឺ ដើម្បីណែនាំអំពីពីការប្រើប្រាស់ Smart Device សំរាប់ថ្នាក់រៀននិមិត្តនៃប្រព័ន្ធសិក្សាតាមអេឡិចត្រូនិក បែប G-suite និង Google Classroom ព្រមទាំង e-learning system របស់ វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ។ បន្ទាប់ពីបានចូលរួមសិក្សាក្នុងសិក្ខាសាលា អ្នកចូលរួមនឹង៖ 
• យល់ដឹង Smart Device និង ការដំណើរការរបស់វា

• យល់ពីប្រព័ន្ធសិក្សា តាមអេឡិចត្រូនិក និង ថ្នាក់រៀននិមិត្ត 

• ចេះពីរបៀបចុះឈ្មោះ និងរៀបចំប្រវត្តិរូប

• ចេះពីរបៀបទាញយកអត្ថបទ និង វីដេអូសំរាប់សិក្សា

• ចេះពីរបៀបទាក់ទងគ្នា និងបញ្ជូនសារ

• ចេះពីរបៀបធ្វើការរួមគ្នាក្នុងគម្រោងតែមួយ

• ចេះពីរបៀបដាក់កិច្ចការ និងប្រឡង

• ចេះពីរបៀបបង្កើតមេរៀនថ្មី

• ចេះពីរបៀបគ្រប់គ្រងវត្តមាន

• ចេះពីរបៀបដាក់ពិន្ទុ និងវាយតម្លៃ។

សិក្ខាកាមសរុប៣១នាក់ស្រី១៤នាក់(ភ្នាក់ងារផ្សព្វផ្សាយឃុំសង្កាត់ខេត្តសៀមរាបសរុប២៦នាក់និងភ្នាក់ងារផ្សព្វផ្សាយឃុំសង្កាត់ខេត្តកែបសរុប០៥នាក់)។

ចំនួនអ្នកចូលទស្សនា
Flag Counter