មន្ត្រីអនុវត្តកម្មវិធីASPIRE ស្រុកជីក្រែង បានចែកពូជត្រីអណ្តែងដល់កសិករក្នុងបណ្ដុំអាជីវកម្មចិញ្ចឹមត្រីក្នុងតង់របស់កម្មវិធីASPIRE នៅភូមិជីក្រែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប
ចេញ​ផ្សាយ ១៥ កញ្ញា ២០២០
219

ថ្ងៃអង្គារ១៣រោចខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២០ ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប មន្ត្រីអនុវត្តកម្មវិធីASPIRE និងភ្នាក់ងារផ្សព្វផ្សាយឃុំ នៅស្រុកជីក្រែង សហការជាមួយលោក សាន សារីដេត មន្រ្តីជលផលខេត្តសៀមរាប បានចុះចែកកូនត្រីដល់កសិករ២៥គ្រួសារ ក្នុងបណ្ដុំចិញ្ចឹមត្រីជីក្រែងជ័យជំនះ (ពលករ F2F) ក្រោមអធិបតីភាពលោក ជា តុង តំណាងលោកស្រីមេឃុំ និងជាក្រុមប្រឹក្សាឃុំជីក្រែង ព្រមទាំងលោក ប៊ិន ឃ្លឿន មេភូមិជីក្រែងបានអញ្ជើញចូលរួមចែកកូនត្រីអណ្ដែងដល់កសិករក្នុងបណ្ដុំអាជីវកម្មចិញ្ចឹមត្រីក្នុងតង់របស់កម្មវិធីASPIREដោយកសិករនីមួយៗទទួលបានកូនត្រី៣គីឡូក្រាមក្នុង១គ្រួសារ។ បន្ទាប់ពីចែកពូជត្រីរួចមកមន្ត្រីជំនាញ បានធ្វើការបង្ហាញពីបច្ចេកទេសចិញ្ចឹមត្រីអណ្តែងក្នុងតង់ដល់កសិករដើម្បីយកទៅអនុវត្តឲ្យទទួលបានជោគជ័យ។ កម្មវិធីនេះធ្វើឡើងនៅភូមិជីក្រែង ឃុំជីក្រែង ស្រុកជីក្រែង ដែលមានអ្នកចូលរួមជាក់ស្ដែងសរុប៣១នាក់ស្រី១០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter