សិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេចក្តីព្រៀងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប
ចេញ​ផ្សាយ ២៣ កញ្ញា ២០២០
257

តបតាមសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩- ២០២០ ចុះថ្ងៃទី២៥ខែឆ្នូឆ្នាំ២០១៩ ដូច្នេះដើម្បីឲ្យស្របតាមគោលនយោបាយរបស់ក្រសួងដែលបានដាក់ចេញ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេចក្តីព្រៀងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តមអភិបាលខេត្ត និង ឯកឧត្តម យិត ខាវ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ខណ្ឌរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលព្រៃឈើ ការិយាល័យជំនាញ ប្រធានការិយាល័យកសិកម្មក្រុង/ស្រុក លោក លោកស្រីមកពីមន្ទីរពាណិជ្ជកម្ម មន្ទីរឧស្សាហកម្មនិងសិប្បកម្ម មន្ទីរបរិស្ថាន មន្ទីរធនធានទឹកនិងឧតុនិយម មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរផែនការ មន្ទីរកិច្ចការនារី តំណាងក្រុមហ៊ុននិងដេប៉ូលក់ធាតុចូលកសិកម្ម និងតំណាងអង្គការនានា ចំនួន៥៨នាក់ស្រី១៦នាក់។ គោលបំណងរបស់សិក្ខាសាលានេះគឺ ដើម្បីធ្វើការពិនិត្យកែសម្រួលនិងទទួលធាតុចូលបន្ថែមពីមន្ទីរ វិស័យឯកជន អង្គការសង្គមស៊ីវិល សហគមន៍កសិកម្មនិងដៃគូអភិវឌ្ឍន៍នានា ចូលរួមកែលម្អផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មឆ្នាំ២០១៩ ២០២៣ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឱ្យបានកាន់តែល្អប្រសើរ។ កម្មវិធីប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter