ថ្ងៃសុក្រ៧រោចខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ខែតុលា ឆ្នាំ២០២០ លោកទា គឹមសុទ្ធ ប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងអនុកម្មវិធីASPIREប្រចាំខេត្តសៀមរាប បានដឹកនាំការប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែកញ្ញា ឆ្នាំ២០២០ និងលើកផែនការការងារអនុវត្តបន្តរបស់កម្មវិធីASPIRE។
ក្នុងឳកាសនោះ លោកទា គឹមសុទ្ធ មានមតិណែនាំដល់មន្ត្រី និងភ្នាក់ងារផ្សព្វផ្សាយឃុំ/សង្កាត់ ដែលជាអ្នកអនុវត្តនៅតាមក្រុង/ស្រុកគោលដៅទាំងអស់ ឲ្យយកចិត្តទុកដាក់លើការងារដូចជា៖ ទី១ ត្រូវធ្វើរបាយការណ៍បូកសរុបការងារប្រចាំខែ និងបញ្ហានានាដែលបានជួបពេលចុះអនុវត្តការងារជូនការិយាល័យជំនាញ ដើម្បីរកដោះស្រាយឲ្យបានទាន់ពេលវេលា។ ទី២ ធ្វើការស្រាវជ្រាវឯកសារបច្ចេកទេសស្តីពីការចិញ្ខឹមសត្វ វារីវប្បកម្ម និងការដាំដុះ ដើម្បីយកទៅផ្សព្វផ្សាយជូនដល់កសិករដែលជាសមាជិកក្នុងបណ្តុំ។ ទី៣ សូមថ្នាក់ដឹកនាំ និងភ្នាក់ងារផ្សព្វផ្សាយឃុំ/សង្កាត់ទាំងអស់ ត្រូវមានសាមគ្គីភាពគ្នា និងសហការគ្នាឲ្យបានល្អក្នុងការអនុវត្តការងារ។
បន្ទាប់មកប្រធាន និងភ្នាក់ងារផ្សព្វផ្សាយអនុវត្តកម្មវិធីASPIREទាំង១១ ក្រុង/ស្រុក បានឡើងរាយការណ៍លទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅសម្រាប់អនុវត្តបន្ត ជូនអង្គប្រជុំ និងធ្វើការពិភាក្សា។
ចុងបញ្ចប់មានបទបង្ហាញ បូកសរុបលទ្ធផលរយៈពេល៩ខែ ដោយលោកទីប្រឹក្សាហិរញ្ញវត្ថុ ទីប្រឹក្សាទីផ្សារ និងទីប្រឹក្សាផ្នែកតាមដាន និងវាយតម្លៃ នៃកម្មវិធីASPIRE។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមលោកប៉ែន ប៊ុនធឿន លោកហៃ វាសនា អនុប្រធានមន្ទីរ មន្ត្រីអនុវត្តកម្មវិធីថ្នាក់ខេត្ត លោក លោកស្រី ប្រធាន-អនុប្រធាន ភ្នាក់ងារផ្សព្វផ្សាយឃុំ/សង្កាត់ ក្រុង/ស្រុកទាំង១១ ដែលជាគោលដៅរបស់កម្មវិធីASPIRE សរុប៦១នាក់ ស្រី១៤នាក់ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម