មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសធ្វើអង្កេតវាស់ស្ទង់ទិន្នផលស្រូវ ដែលបានអញ្ជើញលោក ម៉ក់ ម៉ូនី ប្រធាននាយកដ្ឋានផែនការនិងស្ថិតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ជាគណៈអធិបតី នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ប្រធានអនុប្រធានការិយាល័យជំនាញ និងថ្នាក់ដឹកនាំការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ទាំង១២ក្រុង ស្រុក សរុបចំនួន ៦៤នាក់(ស្រី ១២នាក់)។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺ ទី១ បង្ហាញពីវិធីសាស្ត្រនៃការប្រមូលទិន្នន័យមុនអនុវត្តន៍ការធ្វើអង្កេតវាស់ស្ទង់ទិន្នផលស្រូវ ទី២ វិធីសាស្ត្រនៃការអនុវត្តធ្វើអង្កេតវាស់ស្ទង់ទិន្នផលស្រូវ និងទី៣ វិធីសាស្ត្រនៃការចងក្រង និងបញ្ជូលទិន្នន័យក្នុងប្រព័ន្ធData best។
បន្ទាប់ពីមតិស្វាគមន៍ និងផ្តល់អនុសាសន៍ល្អរបស់គណៈអធិបតីរួចមក លោក ម៉ែន សុទ្ធី ប្រធានការិយាល័យនៃនាយកដ្ឋានផែនការនិងស្ថិតិ បានធ្វើបទបង្ហាញស្តីពី៖ទី១វិធីសាស្ត្រនៃការប្រមូលទិន្នន័យមុនអនុវត្តន៍ការធ្វើអង្កេតវាស់ស្ទង់ទិន្នផលស្រូវ ទី២ វិធីសាស្ត្រនៃការអនុវត្តធ្វើអង្កេតវាស់ស្ទង់ទិន្នផលស្រូវ និងទី៣ វិធីសាស្ត្រនៃការចងក្រង និងបញ្ជូលទិន្នន័យក្នុងប្រព័ន្ធData best។
ក្រោយពីការធ្វើបទបង្ហាញចប់ អ្នកចូលរួមទាំងអស់បានចុះទៅអនុវត្តជាក់ស្តែងចំនួន១ភូមិ ៣គ្រួសារ ៤សំណាក ក្នុង១គ្រួសារ ស្មើនឹង១២សំណាក នៅសង្កាត់ទឹកវិល ក្រុងសៀមរាប។
វគ្គបណ្តុះបណ្តាលនេះ ដែលរៀបចំដោយការិយាល័យផែនការ គណនេយ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម