ពិធីផ្តល់ពូជមាន់ ពូជបន្លែ និងសម្ភារៈកសិកម្ម ជូនដល់កសិកររបស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែរធន់និងការប្រែប្រួលអាកាសធាតុ(ASPIRE) នៅស្រុកជីក្រែង ខេត្តសៀមរាប។
សៀមរាប៖ ថ្ងៃអង្គារ២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ២០២០ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរ និងជាប្រធានអនុកម្មវិធីASPIRE ខេត្តសៀមរាប និងសហការី នៃកម្មវិធីASPIRE ខេត្តសៀមរាប លោក ពៅ ប៊ុនធឿន អភិបាលនៃគណអភិបាលស្រុកជីក្រែង និងសហការី បានសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំជីក្រែងរៀបចំពិធីចែក ពូជមាន់ ពូជបន្លែ ពូជស្រូវ ឧបករណ៍អូសដាំស្រូវ និងសម្ភារៈផ្សេងៗជូនដល់កសិកររបស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែរធន់និងការប្រែប្រួលអាកាសធាតុ(ASPIRE)។
ជាកិច្ចចាប់ផ្តើម លោកទា គឹមសុទ្ធ បានមានមតិសួរសុខទុក្ខ និងក្រើនរំលឹកដល់ប្រជាកសិករស្តីពីវិធានការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីត១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ បន្ទាប់មកទៀតលោកប្រធានមានការកើតសសើរដល់មន្ត្រី និងភ្នាក់ងារផ្សព្ចផ្សាយឃុំ ដែលយកចិត្តទុកដាក់ជួយកសិករក្នុងការងារចិញ្ចឹមសត្វ ការដាំបន្លែ និងការធ្វើស្រែ ដោយបានចងក្រងជាបណ្តុំអាជីវកម្មដែលងាយស្រួលក្នុងការផលិតដើម្បីផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុក និងកាត់បន្ថយការនៅចូលពីបរទេស ម្យ៉ាងទៀតជួយបង្កើនការងារក្នុងស្រុកជូនដល់ប្រជាកសិករ ដោយមិនចាំចាប់ធ្វើចំណាកស្រុកទៅក្រៅប្រទេស។
ចុងបញ្ចប់លោកប្រធាន និងគណៈប្រតិភូ បានធ្វើការចែកពូជមាន់ ពូជបន្លែ ពូជស្រូវ ឧបករណ៍អូសដាំស្រូវ និងសម្ភារៈផ្សេងៗជូនដល់កសិកររបស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែរធន់និងការប្រែប្រួលអាកាសធាតុ(ASPIRE)ដូចខាងក្រោម ÷
-ទី១ ចំពោះកសិករក្នុងបណ្ដុំអាជីវកម្មចិញ្ចឹមមាន់មាន២បណ្ដុំ មាន៧៥គ្រួសារ ដែលក្នុងគ្រួសារនីមួយៗទទួលបានកូនមាន់ចំនួន១០ក្បាល ទ្រុងដាក់កូនមាន់ចំនួន១ ស្នូកទឹកចំនួន១ ស្នូកចំណីចំនួន១ និងចំណីចំនួន១០គីឡូក្រាម។
-ទី២ ចំពោះកសិករបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពគ្រួសារជីក្រែងរីករាយមានចំនួន២៥គ្រួសារ ដោយកសិករនីមួយៗទទួលបានពូជបន្លែចំនួន៣មុខនិងថាសបណ្ដុះកូនបន្លែចំនួន៣។
-ទី៣ ចំពោះកសិករបណ្ដុំអាជីវកម្មស្រូវមាន២បណ្ដុំ មាន៣៣គ្រួសារ ដោយគ្រួសារនីមួយៗទទួលបានស្រូវពូជចំនួន៤០គីឡូក្រាម និងឧបករណ៍អូសដាំស្រូវ១គ្រឿងទុកប្រើប្រាស់ក្នុងបណ្ដុំអាជីវកម្មស្រូវជីក្រែងរស្មីសាមគ្គី។
កម្មវិធីនេះធ្វើនៅសាលាឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានកសិករចូលរួមជាក់ស្ដែងសរុបចំនួន១៣៣នាក់ ស្រី៤៧នាក់។