ថ្ងៃព្រហស្បតិ៍៤រោចខែមិគសិរ ឆ្នាំជូត ទោស័កព.ស២៥៦៤ត្រូវនឹងថ្ងៃទី១៩ខែ វិច្ជិកា ២០២០ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប តំណាងឯកឧត្តមប្រធានសមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជា និងលោកឡាយ គិមលាង ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក ព្រមទាំងលោក សាម ឡន ចៅសង្កាត់សាលាកំរើក លោកស្រី សុខ វណ្ណា សមាជិកភូមិសាលាកំរើក និងមន្ត្រីអជ្ញាធរមូលដ្ឋានបានចូលរួមពិធីប្រគល់ថវិកា អំណោយឧបត្ថមរបស់ឯកឧត្តមប្រធានសមាគមមិត្តបុគ្គលិក កសិកម្មកម្ពុជា ជូនគ្រួសារសពលោក ស៊ឺ លឿរុន អតីតមន្ត្រីរាជការការិយាល័យកសិកម្មក្រុងសៀមរាប នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ចំនួន ៦ ០០០ ០០០រៀល និងអំណោយលោកប្រធានមន្ទីរ មានអង្ករចំនួន ៥០គក្រ មីចំនួន០១កេស ទឹកសុទ្ធចំនួន០១កេស ទឹកត្រីចំនួន០១យួរ និងទឹកស៊ីអ៊ីវចំនួន០១យួរ នៅគេហដ្ឋានគ្រួសារសព ភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម