ថ្ងៃព្រហស្បតិ៍៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០២០ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងជាអនុប្រធានអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ខេត្តសៀមរាប រួមជាមួយលោកទីប្រឹក្សានៃកម្មវិធីASPIREខេត្តសៀមរាប បានចុះត្រួតពិនិត្យនិងវាយតម្លៃវឌ្ឍនៈភាពគម្រោងការអនុវត្តការងាររបស់ក្រុមហ៊ុនជី អាយ ស៊ី (GIC)ដែលបានម៉ៅការលើផែនការបង្កើតបណ្ដុំអាជីវកម្មចិញ្ចឹមបំប៉នគោសាច់ តាមបច្ចេកទេសថ្មី ស្ថិតនៅផ្ទះកសិករគំរូ ឈ្មោះ យឿន យង់ ភេទប្រុស អាយុ៥៩ឆ្នាំ (017 407 218) រស់នៅក្នុងភូមិកន្សែង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។ សមាជិកបណ្ដុំចិញ្ចឹមបំប៉នគោសាចកន្សែងជោគជ័យ ពួកគាត់សប្បាយចិត្តដោយទទួលបានការគាំទ្រពីមន្ទីរកសិកម្មខេត្ត គាំទ្រដោយកម្មវិធីASPIRE ក្នុងការបង្កើតបណ្ដុំចិញ្ចឹមបំប៉នគោសាច់ ហើយប្ដេជ្ញាចិត្តថានឹងពង្រីកការចិញ្ចឹមទៅតាមបច្ចេកទេសឲ្យមានការរីកចម្រើនឡើងបន្ថែមទៀតផងដែរ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម