ថ្ងៃព្រហស្បតិ៍៤រោចខែមិគសិរ ឆ្នាំជូត ទោស័កព.ស២៥៦៤ត្រូវនឹងថ្ងៃទី១៩ខែ វិច្ជិកា ២០២០ លោកហៃ វាសនា អនុប្រធានមន្ទីរ និងមន្ត្រីអនុវត្តកម្មវិធី ASPIRE ប្រចាំក្រុងសៀមរាប បានរៀបចំពិធីចែកធាតុចូលកសិកម្មជូនដល់បណ្តុំអាជីវកម្មបន្លែ ដែលមានសមាជិកចំនួន២៥នាក់ នៅភូមិអញ្ញាញ សង្កាត់ នគរធំ ក្រុងសៀមរាប លោក ង៉ា ចុង ចៅសង្កាត់នគរធំ ។ ពីធីនេះបានចែកពូជបន្លែដល់កសិករក្នុងបណ្ដុំ អាជីវកម្មបន្លែសុវត្ថិភាព ទាំង២៥គ្រួសារ ដោយកសិករនីមួយៗទទួលបានពូជបន្លែ ១ថង់មាន ស្ពៃតឿ ១កញ្ចប់ ត្រសក់១កញ្ចប់ សណ្ដែកគួរ១កំប៉ុង និងថាសបណ្ដុះកូនចំនួន៣។ ក្រោយពីការចែកជូនគ្រាប់ពូជមន្ត្រីជំនាញបានធ្វើការណែនាំនូវបច្ចកទេសដាំដុះដំណាំបន្លែផងដែលរួមមានដូចជាការរៀបចំដី ការសាបគ្រាប់ពូជ ការថែទាំ ការប្រមូលផល និងការងារក្រោយពេលប្រមូលផល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម